no-alternative title

ការឌីស្សាញផ្នែកខាងមុខរបស់ស្មាតហ្វូន Honor Magic 3 ត្រូវបានគេទម្លាយនៅក្នុងរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មថ្មីមួយ

កាលពីថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2021 កន្លទៅថ្មីៗនេះ ស្មាតហ្វូន Honor Magic 3 ត្រូវប្រទះឃើញនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មថ្មីនៅក្នុងប្រទេសចិន។ នៅក្នុងការផ្សព្វផ្សាយថ្មីនេះ គឺមានការបង្ហាញអំពីការឌីស្សាញផ្នែកខាងមុខរបស់ស្មាតហ្វូននេះដែលមានអេក្រង់ punch hole selfie សម្រាប់កាមេរ៉ា 2 គ្រាប់ផងដែរ។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះបានចែករំលែកវីដេអូផ្សព្វផ្សាយថ្មីនេះនៅលើទូរទស្សន៍ CCTV (China Central Television) របស់ចិន និងបង្ហោះវីដេអូខ្លីមួយនៅលើ Weibo ផ្លូវការរបស់ខ្លួនផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះបានបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូន Magic 3 series នេះនៅថ្ងៃទី 12 ខែសីហាឆ្នាំ 2021 ផងដែរនេះ។  បើមើលទៅលើវីដេអូនេះ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមានគែម Bezels ស្តើង។ ស្មាតហ្វូននេះមានកាមេរ៉ា Selfie ភ្លោះយ៉ាងទាក់ទាញ។ របាយការណ៍មុននេះបានទម្លាយថា ស្មាតហ្វូន Magic 3 នេះនឹងមានបន្ទះឈីប Snapdragon 888+ SoC។ 

បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.7 inch QHD+ AMOLED និងទ្រទ្រង់នូវ HDR10+ និង 120Hz high refresh rate ។ ស្មាតហ្វូន Magic 3 Pro+ នេះនឹងមានកាមេរ៉ាខាងក្រោមអេក្រង់ និងទ្រទ្រង់នូវបច្ចេកវិទ្យា 100W fast charging ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន