no-alternative title

បែកធ្លាយព័ត៌មានពីប្រទេសចិនថា Huawei នឹងបង្ហាញស្មាតហ្វូនដែលមានអេក្រង់ទំហំ 14 អ៊ីង នៅថ្ងៃទី 13 ខែកញ្ញានេះ

កាលពីមុន យើងបានឃើញស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Huawei ដែលមានអេក្រង់ប្រភេទផ្សេងៗគ្នា និងទំហំផ្សេងៗគ្នា ប៉ុន្តែចុះបើស្មាតហ្វូន 14 inch Huawei? តាមការទម្លាយចេញពី Security Times របស់ចិនបានទម្លាយថា ក្រុមហ៊ុន Huawei នឹងបង្ហាញនូវស្មាតហ្វូនដែលមានអេក្រង់  14-inch នៅក្នុងព្រឹត្តិការណ៍ Huawei Smart Office New Product Launch Conference នៅថ្ងៃទី 13 ខែកញ្ញានេះ។ សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូន 14-inch នេះ គឺពិតជាមិនងាយស្រួលក្នុងការកាន់នៅក្នុងដៃនោះទេ សូម្បីតែថេប្លេតក៏ពិបាកក្នុងការកាន់ផងដែរ ស្របពេលដែលកុំព្យូទ័រ MateBook ដែលមានអេក្រង់ទំហំត្រឹមតែ 13-inch ប៉ុណ្ណោះក៏ពិបាកាន់ដូចគ្នា។ នៅពេលដែលនិយាយថានេះ គឺជាស្មាតហ្វូននេះ វាគឺមានមុខងារជាច្រើនដូចទៅនឹងស្មាតហ្វូនដែលអ្នកកំពុងតែប្រើប្រាស់។ នៅក្នុងព្រឹត្តិការណ៍នេះ យើងអាចរំពឹងថា ផលិតផលនេះគឺឌីស្សាញឡើងសម្រាប់ធ្វើការនៅក្នុង Office ជាងការប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ទូទៅ។ វាអាចនឹងផ្តោតទៅលើមុខងារឆ្លាតវៃជាច្រើនដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនរបស់ Huawei រួចហើយ។

សូមជំរាបថា នៅថ្ងៃទី 13 ខែកញ្ញានេះ ក្រុមហ៊ុន Huawei នឹងបង្ហាញនូវផលិតផលឆ្លាតវៃរបស់ខ្លួនដែលរួមមាន MateBook laptops និង All-in-one PC ។ នេះអាចជាលើកដំបូងបំផុតដែលក្រុមហ៊ុន Huawei នឹងបោះជំហានទៅកាន់ទីផ្សារ AIO PC នោះ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏មានផលិតផលថ្មីមួយទៀតនោះគឺ Smart Printer ដែលបំពាក់នូវមុខងារឆ្លាតវៃជាច្រើនដែលក្នុងនោះក៏មានប្រព័ន្ធប្រតិបត្តិការ Harmony OS ផងដែរ។ 

បន្ថែមពីនេះ នៅថ្ងៃទី 23 ខែកញ្ញាខាងមុខនេះ ក្រុមហ៊ុន Huawei នឹងប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួនឈ្មោះហៅថា Nova 9 series របស់ខ្លួនដែលនឹងបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាថ្មិ និងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.1 ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន