no-alternative title

លឺថាការបង្ហាញខ្លួនរបស់ Samsung Galaxy Note 22 Series នឹងមានបន្ថែមនូវ Wireless កាមេរ៉ានៅលើ S Pen

ថ្មីៗនេះ មានរបាយការណ៍ជាច្រើន ដែលនិយាយអំពីស្មាតហ្វូន Samsung Galaxy Note Series។ ប៉ុន្តែរបាយការណ៍ថ្មីៗមួយចំនួន បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងមិនបន្តទៅលើការបញ្ចេញស្មាតហ្វូនត្រកូល Note Series នៅលើទីផ្សារទៀតនោះទេ។ ការព្យាករណ៍នេះ គឺដោយសារតែស្មាតហ្វូន Samsung Galaxy Z Fold3 បានបង្ហាញខ្លួនជាមួយនឹងការប្រើប្រាស់ S Pen។ បើមើលទៅលើស្មាតហ្វូន Galaxy S21 Ultra ក៏ប្រើប្រាស់នូវ S Pen ផងដែរ។ សម្រាប់ Samsung Stylus ជាធម្មតា គឺប្រើប្រាស់ផ្តាច់មុខទៅលើស្មាតហ្វូន Note Series ប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការប្រើប្រាស់នូវប៊ិចនេះនៅលើស្មាតហ្វូនផ្សេងៗជាច្រើនម៉ូឌែលនោះអាចនឹងជាសញ្ញាមួយដែលបង្ហាញថា ស្មាតហ្វូន Note series នឹងមិនមានម៉ូឌែលថ្មីចេញទៀតនោះទេ។ យ៉ាងណាមិញ នៅក្នុងរបាយការណ៍ជាច្រើនបញញជាក់ថា ស្មាតហ្វូន  Samsung Galaxy Note 22 series នឹងត្រៀមខ្លួនរួចរាល់នៅក្នុងឆ្នាំ 2022 នេះ។ លក្ខណៈពិសេសរបស់ស្មាតហ្វុណ Samsung Galaxy Note 22 series នេះ គឺប្រើប្រាស់ជាមួយនឹង S Pen Stylus។ 

យ៉ាងណាមិញ នៅក្នុងប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Samsung ក៏មានការបង្ហាញថា  S Pen នេះនឹងមានការបន្ថែមនូវមុខងារថ្មីៗផងដែរ។ នៅក្នុងប៉ាតង់នេះបង្ហាញថា ក្រុមហ៊ុន Samsung បានបន្ថែមនូវ Wireless កាមេរ៉ានៅលើ S pen នេះដែលអាចប្រើប្រាស់បាននូវមុខងារច្រើនផងដែរ។ មុខងារទី 1 របស់ S Pen នេះ គឺសម្រាប់ជំនួសកាមេរ៉ាខាងមុខ និងប្រើប្រាស់ជា magnetic pop-upនៅពេលដែលប្រើប្រាស់វា។ មុខងារទី 2 របស់ S Pen នេះ គឺកាមេរ៉ានេះ អាចដកចេញបាន និងប្រើប្រាស់ជា Wireless កាមេរ៉ាបានសម្រាប់ការថតរូបភាព Selfies និងមុខងារជាច្រើនទៀត។ 

ប៉ាតង់នេះ ក៏មានការបង្ហាញថា កាមេរ៉ា S Pen នេះ អាចទំនាក់ទំនងជាមួយនឹងស្មាតហ្វូននេះ តាមរយៈ WIFI, Bluetooth ឬ NFC ផងដែរ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន ដែលមានមុខងារពេញលេញរបស់ S Pen នេះ ក៏អាចបញ្ជាពីចម្ងាយក្នុងការគ្រប់គ្រងទៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូននេះបានផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន