Meizu 18x អាចនឹងជាស្មាតហ្វូនស៊េរីថ្មី ដែលក្រុមហ៊ុននេះ គ្រោងនឹងបង្ហាញខ្លួននៅថ្ងៃស្អែកនេះជាមួយបន្ទៈឈីប Snapdragon 870

កាលពីខែមិនាកន្លងទៅនេះ ក្រុមហ៊ុន Meizu បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន គឺម៉ូដែល Meizu 18 និង 18 Pro ដោយស្មាតហ្វូនទាំងពីរនេះ គឺបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 888 ទាំងពីរតែម្តង ហើយស្មាតហ្វូននេះ ក៏ បានប្រកាសចេញលក់លើទីផ្សារសកលនៅក្នុងខែដដែលនេះផងដែរ។ កន្លងមកក៏មានការប្រកាសថា ក្រុមហ៊ុន Meizu ក៏បាននិងកំពុងតែធ្វើការទៅលើស្មាតហ្វូន Meizu 18s និង 18s Pro ផងដែរ ដោយថែមទាំងបានការបង្ហាញនៅលើបញ្ជីរបស់ស្ថាប័ន TENAA របស់ចិនរួចរាល់ថែមទៀតផង។ 

 

no-alternative title

សូមជំរាបថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ក៏មានការទម្លាយថា ក្រុមហ៊ុនេះ នឹងមានស្មាតហ្វូន Meizu 18x ថ្មីមួយទៀត ដែលបំពាក់ថាមពលថ្ម 4200mAh ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាកលឿន កម្រិត 36W Fast Charging ផងដែរ។ ហើយនោថ្ងៃនេះ ក្រុមហ៊ុន Meizu ក៏បានបញ្ចេញនូវវីដេអូថ្មីមួយនៅលើ weibo ផងដែរ ដោយថែមទាំងបញ្ចេញនូវសារជាអក្សរ X ថែមទៀត។ បន្ថែមពីនេះក្រុមហ៊ុននេះ ក៏បានសសេរពាក្យថា “see you tomorrow” ជាមួយនឹងកាលបរិច្ឆេតនៃការប្រកាសចេញនូវស្មាតហ្វូនថ្មីនេះផងដែរ។

ស្មាតហ្វូន Meizu 18x ត្រូវបានគេជឿជាក់ថា នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 870 ស្របពេលដែលម៉ូដែល Meizu 18s duo គឺនឹងត្រូវបានគេប្រើប្រាស់នូវ Snapdragon 888+។ ប្រភពដដែលបានបង្ហាញថា ស្មាតហ្វូន Meizu 18x និង Meizu 18s អាចនឹងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដែលកាមេរ៉ាគោល គឺមានទំហំ 64MP+16MP+8MP។ សម្រាប់ម៉ូដែល Meizu 18x Pro អាចនឹងប្រើប្រាសនូវកាមេរ៉ា 4 គ្រាប់ ដែលមានទំហំ 50MP+32MP+8MP+0.3MP។ សម្រាប់សិនស័រកាមេរ៉ាទំហំ 50MP អាចនឹងមានទំហំ 1/1.3” Sensor ដែលមានការទ្រទ្រង់នូវមុខងារ OIS ទៀតផង។

មានការព្យាករណ៍ថា ប្រសិនក្រុមហ៊ុន Meizu ប្រកាសចេញ Meizu 18x និង Meizu 18s នៅថ្ងៃស្អែកពិតមែននោះ ក្រុមហ៊ុននេះ ក៏អាចនិងបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនផងដែរ។ 

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Find X 3 Pro Limited Edition នឹងក្លាយជាស្មាតហ្វូនកំពូល OPPO ដំបូងដែលប្រើសែនស័រកាមេរ៉ាភ្លោះទំហំ 50MP ដែលផលិតដោយ Kodak

Find X 3 Pro Limited Edition នឹងក្លាយជាស្មាតហ្វូនកំពូល OPPO ដំបូងដែលប្រើសែនស័រកាមេរ៉ាភ្លោះទំហំ 50MP ដែលផលិតដោយ Kodak

ដោយ ប៉េងលីន
vivo X70 Pro+ នឹងចេញលក់នៅចិនខែក្រោយនេះ ដែលមានតម្លៃ $850 សម្រាប់រ៉េមទំហំ 8GB និង $1,038 សម្រាប់រ៉េមទំហំ 12GB

vivo X70 Pro+ នឹងចេញលក់នៅចិនខែក្រោយនេះ ដែលមានតម្លៃ $850 សម្រាប់រ៉េមទំហំ 8GB និង $1,038 សម្រាប់រ៉េមទំហំ 12GB

ដោយ ប៉េងលីន
ឈីប Snapdragon 898 រត់មិនរួចជាមួយឈីប Exynos 2200 និង Bionic A15 នោះទេ នេះបើយោងតាមការធ្វើតេស្តបន្ទះឈីបនេះនៅលើ GFXBench

ឈីប Snapdragon 898 រត់មិនរួចជាមួយឈីប Exynos 2200 និង Bionic A15 នោះទេ នេះបើយោងតាមការធ្វើតេស្តបន្ទះឈីបនេះនៅលើ GFXBench

ដោយ ប៉េងលីន
ចង់ដឹងថា សមិទ្ធិផលថ្មីៗរបស់ក្រុមហ៊ុន Apple មានរូបរាង និងបច្ចេកវិទ្យាថ្មីៗអ្វីខ្លះ តោះទស្សនាវីដេអូខាងក្រោម!

ចង់ដឹងថា សមិទ្ធិផលថ្មីៗរបស់ក្រុមហ៊ុន Apple មានរូបរាង និងបច្ចេកវិទ្យាថ្មីៗអ្វីខ្លះ តោះទស្សនាវីដេអូខាងក្រោម!

ដោយ ប៉េងលីន
iPhone 13 Pro និង Pro Max បង្ហាញខ្លួនជាមួយនឹងអេក្រង់ 120Hz និងមានការអាប់ហ្រ្កេតទៅលើកាមេរ៉ា ហើយនិងថាមពលថ្មកាន់តែខ្លាំង

iPhone 13 Pro និង Pro Max បង្ហាញខ្លួនជាមួយនឹងអេក្រង់ 120Hz និងមានការអាប់ហ្រ្កេតទៅលើកាមេរ៉ា ហើយនិងថាមពលថ្មកាន់តែខ្លាំង

ដោយ ប៉េងលីន
Xiaomi 11T និង11T Pro បំពាក់នូវសែនស័រកាមេរ៉ាទំហំ 108MP និងមានអេក្រង់ទំហំ 6.67 អ៊ីង AMOLED 120Hz Display បានមកដល់ជាផ្លូវការណ៍ហើយ

Xiaomi 11T និង11T Pro បំពាក់នូវសែនស័រកាមេរ៉ាទំហំ 108MP និងមានអេក្រង់ទំហំ 6.67 អ៊ីង AMOLED 120Hz Display បានមកដល់ជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន