no-alternative title

Ice Universe បានទម្លាយព័ត៌មានថា Samsung Galaxy S22 Series នឹងមិនប្រើបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់នោះទេ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung បានបង្ហាញចេញបច្ចេកវិទ្យាកាមេរ៉ាសែនហ្វីបង្កប់ក្រោមអេក្រង់ (UDC) ដំបូងរបស់ខ្លួនមានទំហំ 4MP ដែលបានប្រើនៅលើ Galaxy Z Fold 3។ ក្រោយមកក៏មានព័ត៌មានចចាមអារាមមួយចំនួនបាននិយាយថា សម្រាប់កំពូលស្មាតហ្វូនត្រកូល Galaxy S22 Series ដែលចេញនៅដើមឆ្នាំក្រោយ (2022) ក៏នឹងបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាសែលសហ្វីបង្កប់ក្រោមអេក្រង់ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកបើតាមការលើកឡើងដោយគណនី Ice Universe បានបញ្ជាក់ផ្ទុកទៅវិញថា Samsung Galaxy S22 Series នឹងនៅបន្តប្រើសែនស័រកាមេរ៉ាសែលហ្វីទំហំ 10MP ស្ថិតនៅលើលែនទំលុះថ្ងាសអេក្រង់ដូចជំនាន់ S21 Series ដដែល មិនប្រើសែនស័រកាមេរ៉ាបង្កប់ក្រោមអេក្រង់នោះទេ។

បើតាមប្រភពបានបញ្ជាក់ថា សម្រាប់ប្រព័ន្ធកាមេរ៉ាខាងក្រោយរបស់ម៉ូដែល Galaxy S22 និង S22+ នឹងប្រើសែនស័រថ្មីទំហំ 50MP Main ជាមួយសែនស័រ Telephoto 3x ទំហំ 12MP និងសែនស័រ Ultra-wide ទំហំ 12MP។ ចំនែកប្រព័ន្ធកាមេរ៉ារបស់ម៉ូដែល Galaxy S22 Ultra វិញគឺនឹងរក្សាទម្រង់ដូចជំនាន់ S21 Ultra ដដែលមិនលោតដល់សែនស័រថ្មី 200MP ISOCELL HP1 នោះទេ។ Ice Universe បានបញ្ជាក់បន្ថែមទៀតថាប្រព័ន្ធកាមេរ៉ារបស់ Galaxy S22 Ultra នឹងមានលែនពង្រីកចំនួនពីរដែលមានសមត្ថភាពធ្វើការបានប្រសើរជាងមុនកម្រិត 3x និង 10x ហើយលែនទាំងពីរនេះក៏មានមុខងារ continuous zoom និងមានសែនស័រទំហំធំដល់ 12MP ដូចគ្នាផងដែរ។ ចំនែកកាមេរ៉ាសែលហ្វីនៅលើម៉ូដែល S22 Ultra គឺនឹងមានទំហំ 40MP។

Samsung Galaxy S22 Series នឹងមកដល់ផ្លូវការណ៍នាដើមឆ្នាំ 2022 ខាងមុខអាចចន្លោះខែមករា និងខែកុម្ភៈ។ កំពូលស្មាតហ្វូនជំនាន់ថ្មីត្រកូល Galaxy S-Series នឹងបំពាក់មកជាមួយបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 895 ហើយនិងបន្ទះឈីបជំនាន់ថ្មីស៊េរី Exynos 2200 របស់ Samsung ផ្ទាល់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន