no-alternative title

តើ Appel Watch Series 7 ដែលទើបនឹងចេញមកថ្មីៗនេះ មានចំនុចកែប្រែថ្មីអ្វីខ្លះពីជំនាន់ Watch Series 6 ដែរទៅ!

យើងដឹងហើយថា Apple ក្នុងមួយឆ្នាំចេញផលិតផលជំនាន់ថ្មីរបស់ខ្លួនតែមួយជំនាន់តែប៉ុណ្ណោះដូចជានាឡិកាដៃឆ្លាតវៃ Apple Watch Series នេះឯង។ ហើយឆ្នាំនេះ Apple Watch Series បានចេញដល់ជំនាន់ទី 7 ហើយគឺ Apple Watch Series 7។ ដូច្នេះចង់ដឹងថានាឡិកាដៃឆ្លាតវៃជំនាន់ទី 7 ដែលទើបនឹងចេញមកនេះមានចំនុចកែប្រែថ្មីពីជំនាន់ទី 6 ដែលចេញកាលពីឆ្នាំមុនត្រង់ណាខ្លះ? តោះស្វែងយល់ត្រួសៗពី Apple Watch Series 7 ទាំងអស់គ្នាដូចខាងក្រោមនេះ៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយើងពិនិត្យទៅលើការរចនារូបរាងទូទៅរបស់ Apple Watch Series 7 ហាក់មិនខុសពីជំនាន់មុនរបស់វានោះទេ គ្រាន់តែ Apple បានពង្រីកទំហំអេក្រង់ធំជាងមុនបន្តិច ប៉ុន្តែរក្សាទំហំតួរនាឡិកានៅដដែល និងបានកាត់បន្ថយគែម bezel អេក្រង់ស្តើងស្អាតជាងមុនមកនៅត្រឹម 1.7mm ដែលស្តើងជាងនៅលើជំនាន់ Watch Series 6 ប្រមាណ 40% ដែលធ្វើឲ្យផ្ទៃអេក្រង់របស់ Watch Series 7 លាតធំជាងមុន 20% នេះបើតាមការបញ្ជាក់ពី Apple ផ្ទាល់។ ហើយផ្ទៃអេក្រង់របស់ Apple Watch Series 7 ក៏នៅតែរក្សាភាពកោងផងដែរ គ្រាន់តែមិនសូវជាកោងខ្លាំងដូចជាជំនាន់មុនឡើយ។ 

ហើយសម្រាប់ប្រព័ន្ធការពារទឹក និងធូលី Apple បានប្រើនូវបច្ចេកវិទ្យាថ្មីហៅថា WR50 water resistance ជំនួសឲ្យបច្ចេកវិទ្យា IP6X ដែលប្រើនៅលើជំនាន់ទី 6 ផងដែរ ដែលបច្ចេកវិទ្យាថ្មីនេះធន់នឹងទឹកបានជម្រៅ 50 ម៉ែត្រ។ Apple Watch Series 7 ប្រតិបត្តិការដោយ WatchOS ជំនាន់ថ្មីដែលរចនាបថ UI ថ្មី និងមានភ្ជាប់មកជាមួយមុខងារប្រើប្រាស់ថ្មីៗជាច្រើនថែមទៀតផងដូចជា Full QWERTY Keyboard ដើម្បីវាយអត្ថបទតបសារគាំទ្រជាមួយ tap និង slide ដោយប្រើមុខងារ Apple QuickPath ជាដើម។

សម្រាប់អេក្រង់របស់ Apple Watch Series 7 ជាប្រភេទ Retina LTPO-OLED ដែលមានកម្រិតពន្លឺ 1,000nits ប៉ុន្តែ Apple មិនបានបញ្ជាក់ពីទំហំនៅឡើយទេ។ សម្រាប់ផ្ទៃបាតខាងក្រោមនាឡិកាត្រូវបានស្រោបដោយសារធាតុ  ceramic / sapphire crystal back និងមានស៊ុមជាប្រភេទអាលុយមីញ៉ូម ហើយក៏មានជម្រើស 3 ម៉ូដែលផ្សេងទៀតដែលមានស្រោបដោយសារធាតុ Stainless Steel និង Titanium ផងដែរ។ សម្រាប់ថាមពលថ្មវិញ Apple បានបញ្ជាក់ថា Apple Watch Series 7 មានថ្មកាន់បាន 18 ម៉ោងដូចនៅលើជំនាន់មុនដែរ ប៉ុន្តែ មានល្បឿនសាកថ្មលឿនជាងមុន 33% តាមរយះឆ្នាំងសាកថ្មីដែលប្រើរន្ធចម្លងប្រភេទ USB-C ដែលសាកពី 0% ទៅដល់ 80% ប្រើពេលត្រឹមតែ 45 នាទី។

Apple មិនទាន់បានបញ្ជាក់ពីថ្ងៃដាក់ឪ្យធ្វើការបញ្ជាទិញមុន និងការចេញលក់ផ្លូវការណ៍សម្រាប់ Apple Watch Series 7 នោះទេ។ យ៉ាងណាមិញសម្រាប់តម្លៃបឋមរបស់នាឡិកាដៃឆ្លាតវៃជំនាន់ថ្មីនេះ គឺខ្ទង់ចាប់ពី $399 ឡើង បើធៀបនឹង Apple Watch Series 3 ដែលមានតម្លៃចាប់ពី $199 និង Watch SE មានតម្លៃចាប់ពី $279៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន