no-alternative title

Find X 3 Pro Limited Edition នឹងក្លាយជាស្មាតហ្វូនកំពូល OPPO ដំបូងដែលប្រើសែនស័រកាមេរ៉ាភ្លោះទំហំ 50MP ដែលផលិតដោយ Kodak

កាលពីដើមខែកញ្ញានេះមានរបាយការណ៍មួយបានចុះផ្សាយថាក្រុមហ៊ុន OPPO និង Kodak បានចាប់ដៃសហការណ៍គ្នាដើម្បីធ្វើការអភិវឌ្ឍន៍ផលិតនូវសែនស័រកាមេរ៉ាភ្លោះទំហំ 50MP សម្រាប់ប្រើនូវលើកំពូលស្មាតហ្វូន OPPO ជំនាន់ក្រោយ។ ដោយឡែកនៅក្នុងពេលនេះយើងក៏បានឃើញលេចចេញនូវវត្តមានទូរស័ព្ទ OPPO ដែលជាម៉ូដែល Find X3 Pro ដែលមានការឌីស្សាញឡើងបែបថ្មីប្លែកពី Find X3 Pro ដែលបានចេញកាលពីអំឡុងខែមិនាកន្លងទៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរូបភាព Find X3 Pro ដែលបានបង្ហាញចេញមកនេះគឺត្រូវបានគេធ្វើការកែប្រែរចនាបថផ្ទៃខ្នងខាងក្រោយដោយពាក់កណ្តាលខាងលើគឺជាផ្ទៃកញ្ចក់ និងពាក់កណ្តាលមកក្រោមគឺត្រូវបានស្រោបដោយស្បែកពណ៌ខ្មៅ ដែលការឌីស្សាញឡើងបែបនេះគឺដូចគ្នាទៅនឹងកាមេរ៉ាថតរូបម៉ូដែល Kodak 35 Classic អីចឹង។ ទោះជាយ៉ាងណាគេមិនបានបង្ហាញនូវពណ៌មានលម្អិតអំពីស្មាតហ្វូន Find X3  Pro ជំនាន់ថ្មីនេះនោះទេ។ ប៉ុន្តែ បើមើលទៅលើស្ទីគ័រដែលបិទលើផ្ទៃខ្នងខាងក្រោយបានបង្ហាញថាស្មាតហ្វូននេះមានលេខកូដម៉ូដែលថា PEEM00។

ដូចដែលយើងបានដឹងហើយថាបច្ចុប្បន្ននេះក្រុមហ៊ុនផលិតស្មាតហ្វូននៅទូទាំងពិភពលោក គឺភាគច្រើនបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនផលិតកាមេរ៉ាដើម្បីធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាកាមេរ៉ាសម្រាប់បំពាក់នៅលើទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ។ ហើយបច្ចុប្បន្ននេះយើងឃើញមានជាអាទិ៍ដូចជា Huawei សហការជាមួយក្រុមហ៊ុនផលិតកាមេរ៉ាឈ្មោះថា Leica របស់ប្រទេសអាល្លឺម៉ង, SONY, vivo, និង Nokia សហការជាមួយក្រុមហ៊ុន Zeiss, OnePlus សហការជាមួយក្រុមហ៊ុន Hasselblad ហើយពេលនេះ OPPO ក៏ប្រកាសចាប់ដៃសហការជាមួយ Kodak ដែលជាក្រុមហ៊ុនផលិតកាមេរ៉ាល្បីឈ្មោះរបស់សហរដ្ឋអាមេរិកផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន