no-alternative title

Samsung Galaxy S22 Series បំពាក់នូវបន្ទះឈីប Exynos 2200 ត្រូវបានគេប្រទះឃើញនៅលើបញ្ជីរបស់ Geekbench

បើតាមកាលបរិច្ឆេតនោះ គឺមានការបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូន Galaxy S22 series នៅដើមឆ្នាំក្រោយនេះ ហើយជាធម្មតាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ នឹងបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីនេះជាមួយបន្ទះឈីប Flagship ចំនួន 2 ផ្សេងគ្នា។ បើតាមព័ត៌មានបែកធ្លាយកន្លងមកនោះក៏បាននិយាយថា ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Samsung Exynos 2200 និង  Qualcomm Snapdragon 898 SoC។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ បានបញ្ជាក់អោយដឹងថា បន្ទះឈីប Exynos 2200 នឹងមានស្ថាបត្យកម្ម AMD RDNA architecture GPU។ ដូចនេះ កម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះ ក៏នឹងខ្លាំងក្លាជាងជំនាន់មុនរបស់វាផងដែរ។ របាយការណ៍ចុងក្រោយបំផុតបញ្ជាក់ថា ស្មាតហ្វូន  Samsung Galaxy S22 នេះក៏បង្ហាញខ្លួននៅលើ Database របស់ GeekBench ផងដែរ។  

នៅក្នុងការតេស្តទៅលើបន្ទះឈីប Exynos 2200 Flagship Processor ទៅលើពិន្ទុ Single-Core គឺមានចំនួន 1073 ខណៈពេលដែល Multi-Core របស់វា គឺមានចំនួន 3389។ ពិន្ទុនេះអាចប្រកួតប្រជែងយកឈ្នះទៅលើបន្ទះឈីប Qualcomm Flagship, Snapdragon 888+ ផងដែរ។ បន្ទះឈីប Exynos 2200 នឹងប្រើប្រាស់នូវ 3-Cluster Architecture ។ វាមាន 2.59Ghz Cortex-X2 super core, 3x 2.5GHz Cortex-A78 និង 4x 1.73GHz Cortex-A55 ។

តាមការបញ្ជាក់ចេញពីប្រភពជាច្រើននោះ បន្ទះឈីប Exynos 2200 នេះគឺជាបន្ទះឈីបដ៏ខ្លាំងក្លាក្នុងការប្រើប្រាស់។ ស្មាតហ្វូន  Samsung Galaxy S22 Series នឹងក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលប្រើប្រាស់នូវបន្ទះឈីប Exynos 2200 SoC នេះ។ យ៉ាងណាមិញ ដោយសារតែបញ្ហានៅក្នុងការផលិតអោយបានគ្រប់គ្រាន់នោះ ស្មាតហ្វូនGalaxy S22 ដែលបំពាក់នូវបន្ទះឈីប Exynos 2200 នេះអាចនឹងដាក់លក់នៅក្នុងទីផ្សារជាក់លាក់ប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន