no-alternative title

របាយការណ៍ថ្មីនិយាយថា realme GT Neo 2 ក៏នឹងបំពាក់នូវអេក្រង់ដែលមានសមត្ថភាពដូចទៅនឹងម៉ូដែល Flagship អញ្ចឹងដែរ

នៅសប្តាហ៍ក្រោយនេះ ក្រុមហ៊ុន realme នឹងមានការប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន realme GT Neo 2 ហើយ ដែលស្មាតហ្វូននេះ គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូន realme GT Neo ដែលបានបង្ហាញវត្តមាននាពេលកន្លងមក។ ជាមួយនឹងព័ត៌មាននេះ ក្រុមហ៊ុន realme ក៏បាននិយាយអំពីផលិតផលថ្មីរបស់ខ្លួនផងដែរ ហើយនៅថ្ងៃនេះក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមផ្តោតនៅលើអេក្រង់របស់ស្មាតហ្វូននេះទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់នាពេលកន្លងមក គឺបាននិយាយថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវអេក្រង់ E4 flat AMOLED របស់ក្រុមហ៊ុន Samsung ដែលមានកម្រិតពន្លឺដល់ទៅ 1300nits។ ស្មាតហ្វូនថ្មីនេះ គឺមានអេក្រង់ទំហំ 6.62 inches ជាមួយនឹងកម្រិតភាពច្បាស់ FullHD + និងមានល្បឿនកម្រិត refresh rate 120Hz។ ស្មាតហ្វូននេះអាចធ្វើការកែប្រែទៅលើ refresh rate ចាប់ពី 30Hz ទៅ 120Hz ផងដែរ។

ស្មាតហ្វូន realme GT Neo 2 នេះនឹងមានការទ្រទ្រង់នូវមុខងារ DC Dimming ដែលអាចកាត់បន្ថយទៅលើពន្លឺដែលប៉ះពាល់ដល់ភ្នែកផងដែរ។ realme GT Neo 2 នឹងមានអេក្រង់ដែលអាចស្កេនក្រយ៉ៅដៃ បន្ទះឈីប Snapdragon 870 chipset រ៉េមទំហំ 12GB ម៉េមូរិទំហំ 512GB ថាមពលថ្មទំហំ 5000 mAh និងបច្ចេកវិទ្យា  65 W fast charging ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16MP Selfie និងកាមេរ៉ាខាងក្រោយទំហំ 64MP+8MP (ultra-wide)+2MP៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន