no-alternative title

ស្មាតហ្វូន Xiaomi 11 Lite 5G (New Edition) ត្រូវបានគេនិយាយថា នឹងបង្ហាញខ្លួននៅឥណ្ឌានៅថ្ងៃទី 29 ខែកញ្ញាខាងមុខនេះ

នៅថ្ងៃនេះ មានការប្រកាសថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Xiaomi 11 Lite 5G NE នៅក្នុងប្រទេសឥណ្ឌាគឺឆាប់ៗនេះហើយ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានត្រៀមដាក់លក់ស្មាតហ្វូននេះនៅក្នុងប្រទេសនេះផងដែរ។ គួរបញ្ជាក់ថាផងដែរថា កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូន Xiaomi 11T series របស់ខ្លួននៅក្នុងអ៊ឺរ៉ុប។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Xiaomi 11 Lite 5G NE គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូន Mi 11 Lite។ ក្រុមហ៊ុន Xiaomi បាននាំយកនូវស្មាតហ្វូន Mi 11 Lite នេះ ទៅកាន់ទីផ្សាររបស់ប្រទេសឥណ្ឌា កាលពីខែមិថុនាកន្លងទៅនេះ។ នៅពេលនេះដែរ ក៏មានពាក្យចចាមអារ៉ាមថ្មីផងដែរ សម្រាប់វត្តមានរបស់ស្មាតហ្វូន 11 Lite 5G NE (New Edition) នេះ។ ស្មាតហ្វូនថ្មីនេះ បានក្លាយជាប្រធានបទនៃការបែកធ្លាយជាច្រើន។ 

ក្រុមហ៊ុន Xiaomi បានបង្ហើបអំពីកាលបរិច្ឆេទក្នុងការប្រកាសបង្ហាញស្មាតហ្វូននេះហើយ។ កាលពីសប្តាហ៍មុននេះ គណនី Twitter របស់ក្រុមហ៊ុននេះ ក៏បានចែករំលែកនូវព័ត៌មានក្នុងការប្រកាសបង្ហាញស្មាតហ្វូននេះផងដែរ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ក៏បានឆ្លងកាត់នូវវិញ្ញាបនបត្ររបស់ថៃ NBTC និងវិញ្ញាបនបត្រជាច្រើនទៀតផងដែរ។ នៅក្នុងបញ្ជីនេះក៏មានការបង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន  11 Lite 5G NE នេះមុនការប្រកាសជាផ្លូវការផងដែរ។

សូមជំរាបថា កាលពីថ្ងៃទី 16 ខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Xiaomi របស់ប្រទេសឥណ្ឌា ក៏បានបង្ហោះនៅលើគណនី Twitter របស់ខ្លួនផងដែរ នៅក្នុងការចែករំលែកនូវព័ត៌មានអំពីការប្រកាសបង្ហាញស្មាតហ្វូន Mi 11 Lite NE 5G នៅក្នុងប្រទេសនេះផងដែរ។ ព្រឹត្តិការណ៍នេះ គឺនឹងធ្វើឡើងនៅថ្ងៃទី 29 ខែកញ្ញានេះ។ ក្រុមហ៊ុន Xiaomi បញ្ជាក់ថា  11 Lite NE 5G គឺជាស្មាតហ្វូនដែលមានរូបរាងស្តើងនិងស្រាលបំផុតប្រភេទ 5G នៅក្នុងឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន