no-alternative title

Huawei nova 9 Series នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 778G 4G រួមជាមួយនឹងអេក្រង់កម្រិត 120Hz

ថ្មីៗនេះលេចលឺដំណឹងថា Huawei ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន នឹងបង្ហាញនូវស្មាតហ្វូន Huawei nova 9 series ឆាប់ៗនេះហើយ ដោយស្មាតហ្វូននេះមាន 2 ម៉ូដែលសម្រាប់ធ្វើការជ្រើសរើស គឺ Huawei nova 9 និង  Huawei nova 9 Pro។ ស្មាតហ្វូនទាំងពីរនេះនឹងមានអេក្រង់ Hyperboloid punch-hole ដោយស្មាតហ្វូន nova 9 គឺមានអេក្រង់ទំហំ  6.57 inches ខណៈពេលដែលស្មាតហ្វូន Pro version គឺមានអេក្រង់ទំហំ  6.72 inches។ ស្មាតហ្វូនទាំងពីរនេះគឺមានកម្រិតអេក្រង់ 120Hz ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនទាំងពីរ មានកាមេរ៉ាគោលទំហំ 50MP ។ សម្រាប់ស្មាតហ្វូន Nova 9 គឺមានថាមពលថ្មទំហំ 4300 mAh ដែលមានការទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាកលឿនកម្លាំង 66W fast charging ផងដែរ។ ស្មាតហ្វូនម៉ូដែល Pro គឺមានថាមពលថ្មទំហំ 4000 mAh ជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 100W fast charging ផងដែរ។ ស្មាតហ្វូន Huawei nova 9 និង nova 9 Pro ប្រើប្រាស់នូវបន្ទះឈីប Snapdragon 778G 4G chips។ បើសិនជាយើងមើលទៅលើស្មាតហ្វូន Huawei P50 flagship series ក៏ប្រើប្រាស់នូវបន្ទះឈីប 4G processors អញ្ចឹងដែរ។ លោក  Yu Chengdong បាននិយាយថា សម្រាប់ស្មាតហ្វូន P50 series គឺពិតតជាទ្រទ្រង់នូវបច្ចេកវិទ្យា 4G, dual-network concurrency, AI signal prediction និងបច្ចេកវិទ្យាជាច្រើនទៀត។

ជាមួយនឹងការបង្ហាញវត្តមានរបស់ស្មាតហ្វូន Huawei nova 9 series នេះ យើងរំពឹងថា ស្មាតហ្វូននេះនឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតនៅលើស្មាតហ្វូន P50 Series។ មួយវិញទៀតនោះ ស្មាតហ្វូន nova series ក៏មានការគាំទ្រជាច្រើនឆ្នាំមកហើយដែរ។ ស្មាតហ្វូន  nova 9 series របស់ក្រុមហ៊ុន Huawei នេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន