no-alternative title

មានការទម្លាយថា បន្ទះឈីប A16 Bionic នឹងមានការផ្លាស់ប្តូរទៅលើចំណុចសំខាន់ៗជាច្រើនធៀបនិង A15 Bionic

បើនិយាយអំពីកម្លាំងម៉ាស៊ីននៅលើបន្ទះឈីប A15 Bionic Processor នៅលើស្មាតហ្វូន iPhone 13 ប្រហែលជាស្ថិតនៅក្នុងកម្រិតមធ្យមនៅឡើយទេ ដោយសាតែឈីបនេះ មានការបង្កើនល្បឿនទៅលើហ្វ្រេកង់ប្រហែលជា 8% ប៉ុណ្ណោះ។ ពិន្ទុ GB5 CPU Single-core របស់ឈីបនេះ គឺប្រហែលជា 9% លឿនជាងបន្ទះឈីប A14 ។ បន្ថែមពីនេះទៀតនោះ សម្រាប់ពិន្ទុ multi-core វិញលឿនជាងមុន 15%។ សម្រាប់ GPU របស់វាមិនធ្លាក់ខ្លាំងនោះទេ ហើយសម្រាប់  5-core full-blood version នេះគឺមានការកើនឡើងដល់ទៅ 38% ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា នៅក្នុងរយៈពេល 2 ឆ្នាំទៅនេះ ក្រុមហ៊ុន Apple គឺមានការបាត់បង់នូវនាយកប្រតិបត្តិ និងអ្នកជំនាញជាច្រើននៅក្នុងក្រុមការងារ A-series chip ផងដែរ។ សម្រាប់ការបង្ហាញខ្លួនបន្ទះឈីប A14 Bionic និង  A15 Bionic chips ប្រើប្រាស់នូវស្ថាបត្យកម្មដូចគ្នាផងដែរ។ មានការបញ្ជាញ់ថា ក្រុមហ៊ុននេះ អាចនឹងមានការពង្រឹងច្រើនចាប់ពីបន្ទះឈីប Apple A16 Bionic chip ។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន គឺបានបន្ទះឈីប  A16 Bionic នឹងប្រើប្រាស់នូវស្ថាបត្យកម្ម 4nm របស់ក្រុមហ៊ុន TSMC។ សម្រាប់ CPU core គឺមានការ upgrade ទៅកាន់ Avalanche និង Blizzard ផងដែរ។ វានឹងមានការពង្រឹងទៅលើល្បឿនបន្ទះឈីប A-series processors ដល់ទៅ 20% ផងដែរ។ ទោះបីជាចំនួន transistors នៅលើបន្ទះឈីប A15 processor នេះ គឺច្រើនជាងបន្ទះឈីប A14 ដល់ទៅ 27% នោះ សម្រាប់ transistor density នៅក្រោម N5P នេះគឺមានការកើនឡើង 1% ប៉ុណ្ណោះ ដែលចំនួននេះ គឺតិចជាងដល់ទៅ 135 លាន។ មានការបញ្ជាក់ថា សម្រាប់នៅឆ្នាំ 2022 ខាងមុខនេះ ក្រុមហ៊ុន Apple នឹងងាកទៅប្រើប្រាស់នូវបច្ចេកវិទ្យា 4NM វិញម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន