នៅថ្ងៃនេះតម្លៃរបស់ស្មាតហ្វូន OPPO F19s នៅក្នុងប្រទេសឥណ្ឌា ត្រូវបានទម្លាយចេញហើយ ខណៈពេលដែលកាលបរិច្ឆេទក្នុងការប្រកាសបង្ហាញស្មាតហ្វូននេះ គឺស្ថិតនៅក្នុងអាថ៌កំបាំងនៅឡើយ។ បើមើលទៅលើឯកសារបែកធ្លាយ ហាក់មិនមានអ្វីដែលជាអាថ៌កំបាំងនោះទេដែលក្រុមហ៊ុន OPPO គឺបន្ថែមនូវស្មាតហ្វូនថ្មីនេះនៅក្នុងត្រកូល F-series ដ៏ពេញនិយមរបស់ខ្លួន។ ស្មាតហ្វូននេះ គឺមានឈ្មោះហៅថា OPPO F19s និងជាស្មាតហ្វូនថ្នាក់កណ្តាលដែលនឹងចេញលក់នៅក្នុងប្រទេសឥណ្ឌាផងដែរ។
គិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន OPPO បាននាំយកនូវស្មាតហ្វូន F19, F19 Pro និង F19 Pro+ ប្រភេទ 5G ចូលទៅក្នុងទីផ្សាររបស់ប្រទេសនេះរួចហើយ។ អ្វីដែលគួរអោយសោកស្តាយនោះ ក្រុមហ៊ុន OPPO នៅមិនទាន់បានប្រកាសបង្ហាញនូវស្មាតហ្វូន F19s នៅឡើយទេ។ ក្រុមហ៊ុននេះ នឹងបង្ហាញនូវស្មាតហ្វូននេះនៅចុងខែនេះ ឬដើមខែតុលានេះ។ ក្រុមហ៊ុនចិនមួយនេះ ទំនងជាប្រកាសចេញនូវស្មាតហ្វូន OPPO F19s Special Edition នៅក្នុងប្រទេសឥណ្ឌាផងដែរ។
ជាមួយនឹងទម្លាយនេះ ក៏ការបង្ហាញនូវទីផ្សារជាច្រើនរបស់ស្មាតហ្វូននេះបែកធ្លាយនៅលើអនឡាញផងដែរ។ រូបភាពនេះ បង្ហាញអំពីការឌីស្សាញរូបរាង និងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ។ តម្លៃរបស់ស្មាតហ្វូននេះ ក៏មានការបង្ហាញផងដែរ។ នៅក្នុងគណណី Twitter នៅថ្ងៃទី 17 ខែកញ្ញានេះ អ្នកទម្លាយ Sudhanshu Ambhore បានទម្លាយអំពីតម្លៃរបស់ស្មាតហ្វូន OPPO F19s ផងដែរ។
គាត់បានចែករំលែកនូវរូបភាពជាច្រើនរបស់ស្មាតហ្វូនថ្មីនេះ។ តាមការបញ្ជាក់របស់លោក Ambhore បានអោយដឹងថា ស្មាតហ្វូន F19s នេះនឹងមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះ គឺពណ៌ Glowing Gold និង Glowing Black។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ មានទំហំ 6GGB+128GB ហើយស្មាតហ្វូននេះមានតម្លៃ INR 19,000 ឬ INR 20,000 ។
ស្មាតហ្វូន OPPO F19s នេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 48MP, 2MP depth sensor និង 2MP macro ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 16MP Sony IMX471 ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.43-inch AMOLED ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ និង aspect ratio20:9 ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5000 mAh ជាមួយនឹងបច្ចេកវិទ្យា 33W fast charging ។ស្មាតហ្វូននេះក៏ទ្រទ្រង់នូវ Low Battery SMS ផងដែរ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការAndroid 11 OS ជាមួយនឹង ColorOS 11.1 ផងដែរ៕