no-alternative title

vivo បញ្ចេញនូវបន្ទះឈីប Imaging Chip V1 ដែលផលិតដោយខ្លួនឯង និងប្តេជ្ញាចិត្តក្នុងយុទ្ធសាស្រ្តច្នៃប្រឌិតទៅលើបច្ចេកវិទ្យារយៈពេលវែង

ក្រុមហ៊ុនបច្ចេកវិទ្យា vivo ទើបតែប្រកាសបង្ហាញនូវបន្ទះឈីប Imaging Chip V1 ដែលអភិវឌ្ឍដោយខ្លួនឯងនៅក្នុងព្រឹត្តិការណ៍សារព័ត៌មានមួយកាលពីសប្តាហ៍មុននេះនៅក្នុងទីក្រុង Shenzhen ប្រទេសចិន។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន vivo បានប្រកាសបង្ហាញនូវឈីប Imaging Chip V1 ហើយនេះគឺជាការពង្រីកនូវផ្លូវយុទ្ធសាស្រ្តរយៈពេលវែងចំនួន 4 របស់ខ្លួន។

លោក Hu Baishan អនុប្រធានជាន់ខ្ពស់ និងជាCOO របស់ក្រុមហ៊ុន vivo និយាយថា “បន្ទះឈីប V1 នេះគឺមានការបញ្ចូលគ្នានៃ circuit chip សម្រាប់បច្ចេកវិទ្យារូបភាព និងវីដេអូដែលធ្វើអោយគុណភាពរូបរាងច្បាស់ និងអស្ចារ្យបំផុតក្នុងការប្រើប្រាស់។ ឈីប Imaging Chip V1 អាចបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងការថតរូបភាព និងការថតវីដេអូនៅក្នុងកម្រិតល្អបំផុត។”

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បន្ទះឈីប Imaging Chip V1 នេះ គឺស្ថិតនៅក្នុងការអភិវឌ្ឍអស់រយៈពេល 24 ខែតាមរយៈបុគ្គលិកស្រាវជ្រាវ និងអភិវឌ្ឍច្រើនជាង 300 នាក់ និងអ្នកជំនាញនៅក្នុងបន្ទប់ពិសោធន៍ជាច្រើននាក់ទៀតនៅក្នុងក្រុមហ៊ុន vivo ។ នៅក្នុងគោលដៅរបស់ក្រុមហ៊ុន vivo ក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា Innovative image processing (IP) technology ដែលផ្តោតទៅលើផ្លូវយុទ្ធសាស្រ្តចំនួន 4 នោះគឺប្រព័ន្ធរូបភាព image system,ប្រព័ន្ធប្រតិបត្តិការ operating system,ការឌីស្សាញនៃឧស្សាហកម្ម  industrial design និងដំណើការ performance។  នៅក្នុងទស្សនៈរបស់លោក Huនោះ ក្រុមហ៊ុន vivo នឹងពិចារណាក្នុងការអភិវឌ្ឍទៅលើបន្ទះឈីបជាច្រើនជាមួយនឹងដៃគូជាច្រើនទៀតនៅពេលដែលមានកង្វះនៅក្នុងការផ្គត់ផ្គង់នៅលើទីផ្សារដែលសក្តិសមបំផុតសម្រាប់ផលិតផល និងអ្វីដែលជាតម្រូវការរបស់ក្រុមហ៊ុន vivo ។

 

ក្រុមហ៊ុនបច្ចេកវិទ្យា vivo នឹងផ្តោតទៅលើយុទ្ធសាស្រ្តជាច្រើនរបស់ខ្លួនដោយស្របទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់តាមរយៈ IP Design និងការអភិវឌ្ឍទៅលើ image processing algorithms ដែលមានភាពច្នៃប្រឌិតបំផុត។ លោកបន្ថែមថា “បន្ថែមពីការពង្រឹងទៅលើ Effects ទៅលើ Imaging សម្រាប់ផលិតផលជាច្រើនរបស់ក្រុមហ៊ុន Vivo នោះ ឈីប  Imaging Chip V1 នេះក៏មានគោលដៅក្នុងការនាំយកនូវបទពិសោធន៍ជាច្រើនទៅកាន់អ្នកប្រើប្រាស់។ ក្រុមហ៊ុន vivo ក៏ប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការវិនិយោគរយៈពេលវែងនៅក្នុងផ្លូវយុទ្ធសាស្រ្តចំនួន 4 របស់ខ្លួនដើម្បីបង្កើតនូវបច្ចេកវិទ្យានាំមុខគេនៅក្នុងឧស្សាហកម្មនេះ និងប្រកបដោយភាពច្នៃប្រឌិតបំផុត ហើយនេះពិតជាអាចបំពេញទៅលើតម្រូវការរបស់អ្នកប្រើប្រាស់នៅគ្រប់ស្មាតហ្វូន High-End ។ ”

កាលពីដើមឆ្នាំ 2019 នេះ ក្រុមហ៊ុន Vivo ក៏ចាប់ផ្តើមក្នុងការច្នៃប្រឌិតដែលផ្តោតទៅលើការឌីស្សាញ និងភាពច្នៃប្រឌិតដែលជាតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងការឈានដល់ការសម្រេចនូវគោលដៅនៃយុទ្ធសាស្រ្តរយៈពេលវែងនៅលើផ្លូវទាំង 4 នេះ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន vivo ក៏បានជ្រើសរើសបុគ្គលិកដែលមានបទពិសោធន៍ជាច្រើននៅជុំវិញពិភពលោកដើម្បីអនុវត្តន៍ទៅលើយុទ្ធសាស្រ្តដ៏ខ្លាំងក្លានេះ។

 

Image system គឺជាផ្នែកមួយនៃផ្លូវយុទ្ធសាស្រ្តរយៈពេលវែងរបស់ក្រុមហ៊ុន vivo ។ ក្រុមហ៊ុន vivo ក៏បានវិនិយោគយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យានេះអស់រយៈពេល 5 ឆ្នាំហើយដែលលក្រុមហ៊ុននេះក៏ផ្តោតខ្លាំងទៅលើបច្ចេកវិទ្យា Gimbal Stabilization technology និង Selfie Spotlight ផងដែរ។ នៅក្នុងខែធ្នូ ឆ្នាំ 2020នេះ ក្រុមហ៊ុន vivo និង ZEISS ក៏ប្រកាសអំពីភាពជាដៃគូសហការរយៈពេលវែងនៅក្នុងបច្ចេកវិទ្យារូបភាពនេះ។ ភាគីទាំងពីរចែករំលែកនូវមហិច្ឆិតារបស់ខ្លួនក្នុងការសម្រេចបាននូវអ្វីដែលជាតម្រូវការរបស់អ្នកប្រើប្រាស់ ហើយវាក៏មានការចូលរួមជាមួយនឹងក្រុមអ្នកស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុង vivo ZEISS Imaging Labផងដែរ។

 

ភាពជាដៃគូរបស់ក្រុមហ៊ុន vivo និង ZEISS គឺផ្តោតទៅលើមុំសំខាន់ចំនួន 2 នោះគឺទី ១ ផ្តោតទៅលើការអភិវឌ្ឍ និងការស្រាវជ្រាវ (R&D) ។ លទ្ធផលនៃការចូលរួមនៅក្នុងការអភិវឌ្ឍ និងស្រាវជ្រាវ និងការចូលរួមជាមួយនឹងបច្ចេកវិទ្យា ZEISS technologies ដែលធ្វើអោយបច្ចេកវិទ្យាស្មាតហ្វូនរបស់ក្រុមហ៊ុន Vivo នាំមុខគេទៅលើការថតរូបភាព។ សម្រាប់ស្មាតហ្វូន X60 series គឺប្រើប្រាស់នូវបច្ចេកវិទ្យា Biotar Portrait Style ដ៏ខ្លាំងក្លាក្នុងការប្រើប្រាស់ផងដែរ។ សម្រាប់ផ្នែកទី ២ គឺផ្តោតទៅលើការពង្រឹងទៅលើសមត្ថភាពនៃការថតរូបភាពសម្រាប់ពេលអនាគតដែលនាំយកនូវបច្ចេកវិទ្យាអស្ចារ្យៗជាច្រើនកម្រិតខ្ពស់នៅក្នុងការថតរូបភាព និងការថតវីដេអូ។ គួរបញ្ជាក់ផងដែរថា គោលដៅរបស់ក្រុមហ៊ុន vivo នៅក្នុងរយៈពេល 10 ទៅ 20 ឆ្នាំទៀតនោះគឺការបង្កើតនូវផលិតផលជាច្រើនដើម្បីបង្កើតនូវស្ពានមួយរវាងមនុស្ស និងពិភពឌីជីថលតាមរយៈការផ្តល់អោយអ្នកប្រើប្រាស់នូវបទពិសោធន៍ឌីជីថលដ៏អស្ចារ្យបំផុតតាមរយៈស្មាតហ្វូនរបស់ពួកគេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន