no-alternative title

Nokia G50 5G បានឆ្លងកាត់ការបញ្ជាក់វិញ្ញាបនបត្រ FCC ដោយមានការបង្ហាញផ្លូវការណ៍ពីទំហំថាមពលថ្មហើយ

កាលពីប៉ុន្មានសប្តាហ៍មុននេះ គំរូរបស់ស្មាតហ្វូន Nokia G50 5G រួមជាមួយនឹងលក្ខណៈសម្បត្តិទូទៅមួយចំនួនរបស់ស្មាតហ្វូនេះ ក៏ត្រូវបានគេទម្លាយចេញហើយ។ នៅថ្ងៃនេះ មានលេចចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូននេះទៀតហើយ ដោយវាត្រូវបានគេប្រទះឃើញថា បាន Nokia G50 5G បានឆ្លងកាត់ការបញ្ជាក់វិញ្ញាបនបត្រ FCC រួចរាល់ហើយ ដោយមានការបង្ហាញផ្លូវការណ៍ថា ស្មាតហ្វូននេះ គឺមានការទ្រទ្រង់ជាមួយនឹងប្រព័ន្ធសេវា 5G និងមានថាមពលថ្មទំហំ 4,850 mAh ដែលដូចគ្នាទៅនឹងការទម្លាយពីមុនមកអញ្ចឹងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះ នៅលើស្ថាប័ន្ធ  FCC ក៏មានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន HMD Global នេះ គឺមានលេចកូដម៉ូដែល TA-1370/TA-1390  ដោយថែមទាំងមានការបញ្ជាក់ទៀតថា ថាមពលថ្មរបស់ស្មាតហ្វូននេះ គឺពិតជាមានសុវត្ថិភាពជាមួយនឹងការប្រើប្រាស់នៅលើសេវា GSM, LTE  រួមនិង NR bands ក៏ដូចជាបច្ចេកវិទ្យាតភ្ជាប់ផ្សេងទៀតដូចជា Bluetooth ហើយ Wi-Fi frequencies ជាដើម។

ជាមួយគ្នានេះ បើមើលទៅលើរូបភាពនៃគំរូស្មាតហ្វូនថ្មីនេះ គឺពិតជាបង្ហាញយ៉ាងច្បាស់តែម្តង។ រូបភាពនេះត្រូវបានបញ្ចេញដោយលោក Roland Quandt អ្នកទម្លាយចេញ ដែលមានការបញ្ជាក់ថា ស្មាតហ្វូន Nokia G50 5G ជំនាន់់ថ្មីនេះ គឺជាស្មាតហ្វូនថ្នាក់កណ្តាលដែលមានបំពាក់នូវអេក្រង់ waterdrop notch និងមានកាមេរ៉ាក្រោយរចនាបែបជាងរង្វង់ពិតជាស្អាតមែនទែន។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន