no-alternative title

ការដឹកជញ្ជូន iPhone 13 Pro និង Pro Max នឹងមានការពន្យាពេលទៅដើមខែក្រោយស្របពេលដែលម៉ូដែលផ្សេង នឹងមកដល់ថ្ងៃទី 24 ខែកញ្ញានេះហើយ

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Apple បានប្រកាសចេញជាផ្លូវការណ៍នូវស្មាតហ្វូន iPhone 13 series ហើយកាលពីម្សិលមិញនេះ ក្រុមហ៊ុនក៏បានដាក់អោយធ្វើការ Pre-Orders សម្រាប់ទីផ្សារធំៗចំនួន 30 ប្រទេសផងដែរ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុនបានអោយដឹងថា ស្មាតហ្វូន iPhone 13 Series អាចនឹងធ្វើការដឹកជញ្ជូនទៅកាន់ទីផ្សារដែលបានធ្វើការបញ្ជាទិញទាំងនេះ នៅថ្ងៃទី 24 ខែកញ្ញា ខាងមុខនេះ ហើយសម្រាប់ម៉ូដែលធំៗទាំងពីរ iPhone 13 Pro និង Pro Max គឺត្រូវបានក្រុមហ៊ុន Apple ប្រកាសធ្វើការពន្យាពេលនៅក្នុងការដឹកញ្ជូនទៅកាន់ខែក្រោយផងដែរ គឺអាចនឹងនៅចន្លោះពីថ្ងៃទី 06 ដល់ថ្ងៃ 11 ខែតុលាខាងមុខនេះ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា សម្រាប់ iPhone 13 ពណ៌មានដែលមានទំហំ 256GB និង iPhone 13 Pro Max គ្រប់ទំហំ គឺនឹងត្រូវធ្វើការដឹកជញ្ជូនទៅកាន់ហាងនានាចន្លោះពីថ្ងៃទី 06 ដល់ថ្ងៃ 11 ខែតុលាខាងមុខនេះដូចគ្នា។ ប៉ុន្តែសម្រាប់ iPhone 13 Pro ដែលមានទំហំ 128GB និង 256GB ពណ៌ Silver, Graphite, Gold ហើយនឹងពណ៌ Sierra Blue colors គឺនឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី 24 ខែកញ្ញានេះហើយ ក្នុងនោះក៏មានទំហំ 512GB ពណ៌ Gold និង Sierra Blue ផងដែរ។

ជាមួយនឹងការប្រកាសពន្យាពេលសម្រាប់ការដឹកជញ្ជូន iPhone 13 Pro និង Pro Max នៅក្នុងពេលនេះ គឺមិនមែនមានន័យថា ក្រុមហ៊ុននេះ មានការពង្រីកនូវសង្វាក់ផលិតកម្ម ឬក៏ការផលិតមានលក្ខណៈប្រសើរជាងមុននោះទេ កត្តាខាងលើនេះ ត្រូវបានគេនិយាយថា អាចមកពីក្រុមហ៊ុន Apple មិនមានស្តុកគ្រប់គ្រាន់សម្រាប់តម្រូវការរបស់អតិថិជនរបស់ខ្លួន បន្ទាប់ពីការប្រកាសចេញនូវម៉ូដែលថ្មីទាំងពីរនេះ មានការចាប់អារម្មណ៍ខ្លាំងបំផុតនោះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន