no-alternative title

កម្មវិធី AnTuTu បង្ហាញថាឈីប A15 Bionic របស់ iPhone 13 Pro គឺខ្លាំងជាង A14 Bionic នៅលើ iPhone 12 Pro

Apple បានប្រកាសចេញទូរស័ព្ទ iOS ជំនាន់ថ្មីគឺ iPhone 13 Series ជាផ្លូវការណ៍កាលពីរាត្រីថ្ងៃទី 14 ខែកញ្ញាកន្លងទៅ។ ទូរស័ព្ទ iOS ជំនាន់ថ្មីនេះត្រូវបាន Apple ធ្វើការដុសខាតបន្ថែមលើគុណសម្បត្តិមួយចំនួនដូចជាបន្ទះអេក្រង់មានឆតតូចជាមួយល្បឿន refresh rate ខ្ពស់កប់ជាងមុន ពង្រឹងលើប្រព័ន្ធកាមេរ៉ាថតរូប ដំណើរការដោយ iOS ជំនាន់ថ្មីដែលអូសដោយបន្ទះឈីបថ្មី ប៉ុន្តែ ស្ថិតនៅលើរចនាបថដូចជំនាន់ iPhone 12 Series ដដែល។ យ៉ាងណាមិញសម្រាប់គុណសម្បត្តិលម្អិតរបស់ iPhone 13 Series ក្រុមការងារ គេហទំព័រអេឡិចត្រូនិក យើងខ្ញុំក៏បានចុះផ្សាយរួចហើយដែរ ដោយឡែកក្នុងពេលនេះយើងមកដឹងពីកំលាំងម៉ាស៊ីនរបស់ iPhone 13 Pro ដែលអូសដោយឈីបជំនាន់ថ្មី A15 Bionic វិញម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់បន្ទះឈីប A15 Bionic នៅលើប្អូន iPhone 13 និង 13 mini គឺមាន CPU ចំនួន 4-Core ដូចនៅលើបងប្អូន iPhone 12 Series ដដែល ប៉ុន្តែសម្រាប់បងធំ iPhone 13 Pro និង 13 Pro Max វិញគឺឡើងខ្ពស់ជាង 1-core គឺមានចំនួន 5-core។ ហើយពេលនេះកម្មវិធី AnTuTu ក៏បានបង្ហាញចេញលើកដំបូងសម្រាប់ពិន្ទុរបស់ឈីប A15 Bionic នៅលើ iPhone 13 Pro។ បើតាមទិន្នន័យដែល AnTuTu បានបង្ហាញចេញមកនេះគឺជា iPhone 14,2 ដែលជា iPhone 13 Pro ដែលមានរ៉េម6GB និងម៉េមូរី 1TB។ ក្នុងទិន្នន័យបានបង្ហាញឲ្យយើងឃើញថាឈីប A15 Bionic នៅលើ iPhone 13 Pro គឺទទួលបានពិន្ទុសរុបដល់ជិត 84 ម៉ឺន (839,675 ពិន្ទុ) ឯណោះ តាមរយះចំនួនពិន្ទុនេះ បានបញ្ជាក់ថាសមត្ថភាពប្រើការរបស់ឈីប A15 Bionic នៅលើ iPhone 13 Pro គឺពិតជាខ្លាំងជាងឈីប A14 Bionic ដែលប្រើនៅលើ iPhone 12 Pro ប្រមាណ 17%។

ហើយបន្ទះឈីបថ្មីនេះក៏បានបង្កើនផលិតភាពអង្គ GPU ខ្លាំងជាងមុនប្រមាណ 19% ផងដែរព្រោះថាចំនួន Core-GPU ឡើងខ្ពស់ជាងមុន 1-core។ ថ្មីៗនេះបើតាមទិន្នន័យដែលបានបង្ហាញនៅលើកម្មវិធី Geekbench បានឲ្យដឹងថា GPU នៅលើឈីប A15 Bionic គឺមានល្បឿនលឿនជាង GPU នៅលើឈីប A14 Bionic ដល់ទៅ 55% ឯណោះ។ ហើយសម្រាប់ម៉េមូរីបណ្ណោះអាសន្ន (RAM) ដែលប្រើនៅលើឈីប A15 Bionic របស់ iPhone 13 Pro វិញក៏មានល្បឿនលឿនជាងមុន 44% ផងដែរ។

ប៉ុន្តែសម្រាប់រ៉េមដែលប្រើនៅលើ iPhone 13 Pro មិនត្រូវបាន Apple ប្រកាសឲ្យដឹងនោះទេ ដោយនៅលើ iPhone 12 Pro គឺប្រើរ៉េម LPDDR4។ សម្រាប់កំលាំងម៉ាស៊ីនរបស់ iPhone 13 Pro Max, Geekbench បានបង្ហាញជាមួយម៉ូដែល iPhone 14,3 ដោយលទ្ធផលពិន្ទុទទួលបាននៅលើ Single-core CPU មានចំនួន 1,734 និង Multi-core CPU ទទួលបានពិន្ទុ 4,818។ យើងនឹងចាំមើលថាតើបន្ទះឈីបនាគរាជជំនាន់ថ្មី Snapdragon 895 របស់ Qualcomm និង Exynos 2200 របស់ Samsung ដែលនឹងមកដល់ឆាប់ៗនេះអាចផ្គួលបន្ទះឈីប A5 Bionic របស់ Apple បានដែរយ៉ាងណា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន