no-alternative title

របាយការណ៍ថ្មីបាននិយាយថា Huawei ត្រៀមប្រកាសចេញស្មាតហ្វូន 5G នៅពេលដ៏ខ្លីខាងមុខនេះ

ដោយសារតែស្ថិតនៅក្នុងការដាកទណ្ឌកម្មពីសភាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាង 2 ឆ្នាំមកនេះបានធ្វើឲ្យសង្វាក់ផលិត និងផ្គត់ផ្គង់ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Huawei ធ្លាក់ចុះខ្លាំងមែនក្នុងពេលបច្ចុប្បន្ន ព្រោះថា ស្មាតហ្វូនជំនាន់ថ្មីកំពូលមួយចំនួនរបស់ Huawei ដែលទើបប្រកាសចេញមកថ្មីៗនេះ គឺមានសិទ្ធិត្រឹមប្រើប្រព័ន្ធសេវា 4G ប៉ុណ្ណោះ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ត្រូវបានគេដឹងថាជាក្រុមហ៊ុនធំនាំមុខគេនៅលើពិភពលោកផ្នែកបច្ចេកវិទ្យាបណ្តាញសេវា 5G ក៏ដោយ។ ប្រការនេះគឺដោយសារតែ Huawei ត្រូវបានបិទសិទ្ធិមិនឲ្យធ្វើការបញ្ជាទិញការផលិតបន្ទះឈីប Kirin 5G  ជំនាន់ថ្មីរបស់ខ្លួនពីក្រុមហ៊ុន TSMC។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពី Huawei ត្រូវបានហាមឃាត់មិនឲ្យបន្តអាជីវកម្មរបស់ខ្លួនជាមួយដៃគូដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ក្រុមហ៊ុនចិននេះក៏នៅតែព្យាយាមក្នុងការរក្សាអាជីវកម្មស្មាតហ្វូនរបស់ខ្លួនឲ្យបន្តទៅមុខជានិច្ច ទោះបីជាមិនខ្លាំងដូចមុនក្តី។ ជាមួយគ្នាយើងបានឃើញនៅវត្តមានស្មាតហ្វូនចុងក្រោយរបស់ Huawei ដែលបានប្រើបន្ទះឈីប 5G ដែលផ្គត់ផ្គង់ពីក្រុមហ៊ុនអាមេរិកគឺ Huawei Mate 40E។ Mate 40E គឺជាកំពូលស្មាតហ្វូន 5G ចុងក្រោយរបស់ Huawei ដែលបានប្រកាសចេញនៅប្រទេសចិនកាលពីខែមិនា ឆ្នាំ 2021 នេះ ហើយមកដល់ពេលស្មាតហ្វូនកំពូលនេះត្រូវបានគេរាយការណ៍ថាមិនមានក្នុងស្តុកសម្រាប់ផ្គត់ផ្គង់ទៀតនោះទេ។ ហើយសម្រាប់វត្តមានកំពូលស្មាតហ្វូនជំនាន់ថ្មី Huawei P50 Series ដែលទើបប្រកាសចេញកាលពីប៉ុន្មានខែមុននេះ គឺគាំទ្រត្រឹមប្រព័ន្ធសេវា 4G  LTE ប៉ុណ្ណោះ។

យ៉ាងណាមិញបើតាមប្រភពព័ត៌មានចចាមអារាមចុងក្រោយចេញបុគ្គលិករបស់ Huawei ផ្ទាល់បានបង្ហើបថា Huawei នឹងធ្វើការប្រកាសចេញកំពូលស្មាតហ្វូន 5G ជំនាន់ថ្មីក្នុងពេលឆាប់នេះ។ ហើយប្រសិនបើព័ត៌មាននេះពិតប្រាកដមែន គឺជាដំណឹងល្អបំផុតសម្រាប់ Huawei និងអ្នកគាំទ្រស្មាតហ្វូន Huawei។ ទោះជាយ៉ាងណាប្រភពមិនបានបង្ហើបពីស្មាតហ្វូនជំនាន់ថ្មីដែលត្រូវបង្ហាញខ្លួនជាមួយសេវា 5G នោះទេ ប៉ុន្តែ គេអាចសន្និដ្ឋានបានថា អាចជាម៉ូដែលជំនាន់ Huawei Mate 50 Series ដែលនឹងមកដល់នៅចុងឆ្នាំ 2021 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន