no-alternative title

គុណសម្បត្តិនាឡិកាឆ្លាតវៃ Apple Watch Series 7 ត្រូវបានគេលាតត្រដាងចេញបន្ថែមទៀត

យើងដឹងហើយថានៅក្នុងព្រឹត្តិការណ៍ថ្ងៃទី 14 កញ្ញាកន្លងទៅថ្មីៗនេះ Apple មិនបានបង្ហាញលម្អិតទាំងស្រុងពីគុណសម្បត្តិរបស់ iPhone 13 Series នោះទេ ក្នុងនោះនាឡិកាដៃឆ្លាតវៃជំនាន់ថ្មី Apple Watch Series 7 ក៏ដូចគ្នាដែរ។ ប៉ុន្តែអ្វីៗគឺមិនស្ថិតក្នុងភាពអាថិ៍កំបាំរហូតនោះទេ ដោយពេលនេះ គឺមានគណនី Twitter មួយឈ្មោះថា @alixrezax បានបង្ហាញពីគុណសម្បត្តិមួយចំនួនរបស់ Apple Watch Series 7 នៅលើបញ្ចីប្រៀបធៀបមួយជាមួយ Apple Watch Series 6, Series 3 និង SE។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើបញ្ចីដែលគណនីខាងលើបានបង្ហាញចេញមកនេះបានឲ្យយើងដឹងថា Apple Watch Series 7 គឺមានជម្រើសពីរទំហំដូចជំនាន់មុនៗដដែល ប៉ុន្តែបានកើនទំហំជាងមុន 1mm ធៀបនឹង Watch Series 6 ដែលចេញឆ្នាំទៅដែលមានទំហំ 40mm និង 44mm ដោយ Watch Series 7 មានទំហំ 41mm និង 45mm។ សម្រាប់ Apple Watch Series 7 ម៉ូដែល 41mm មានតួរអាលុយមីញ៉ូមមានទំងន់ 32 ក្រាម, តួរធ្វើពី Stainless Steel មានទំងន់ 42.3 ក្រាម និងតួរធ្វើពីទីតានីមមានទំងន់ 37 ក្រាម។

សម្រាប់ម៉ូដែល 45mm Aluminum គឺមានទំងន់ 38.8 ក្រាម, 45mm Stainless Steel មានទំហំ 51.5 ក្រាម និង 45mm Titanium មានទំងន់ 45.1 ក្រាម។ ចំពោះកំលាំងម៉ាស៊ីនវិញ Apple Watch Series 7 បានបំពាក់មកជាមួយឈីបថ្មីស៊េរី Apple S7-64bit SiP(System-in-Package) ដែលមានល្បឿនលឿនជាងជំនាន់ S5 SiP ដែលប្រើនៅលើម៉ូដែល Watch SE ប្រមាណ 20% មានអេក្រង់ធំជាងមុនជាមួយគែម bezel ស្តើងត្រឹម 1.7mm និងមានកម្រិតពន្លឺភ្លើងច្បាស់ជាងមុនដល់ទៅ 70%។

ហើយសម្រាប់ម៉េមូរីផ្ទុកទិន្នន័យវិញ គឺមានទំហំ 32GB ដូចជំនាន់ Watch Series 6 និង SE ដែរ។ Apple Watch Series 7 គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនជាមួយឆ្នាំងសាក Magnetic fast charging ដែលប្រើរន្ធចម្លងប្រភេទ USB-C។ ទោះជាយ៉ាងណាប្រភពមិនបានបញ្ជាក់ពីតម្លៃ និងថ្ងៃត្រូវចេញលក់សម្រាប់ Apple Watch Series 7 នោះទេ ប៉ុន្តែយើងក៏បានដឹងរួចហើយថានាឡិកាដៃឆ្លាតវៃជំនាន់ថ្មីនេះគឺមានតម្លៃខ្ទង់ចាប់ពី $399 ឡើងទៅ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន