no-alternative title

Nokia T20 Tablet ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការផលិតពីស្ថាប័ន CQC ហើយការប្រកាសចេញអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ

Nokia បានប្រកាសចេញ Android Tablet ដំបូងរបស់ខ្លួនកាលពីឆ្នាំ 2014 ម៉ូដែល Nokia N1 ហើយមកទល់នឹងពេលបច្ចុប្បន្ននេះ Nokia មិនបានបង្ហាញចេញវត្តមាន Tablet ថ្មីណាមួយបន្តទៀតនោះទេ ទើបតែពេលនេះ គឺមានរបាយការណ៍ថ្មីបានចុះផ្សាយពីវត្តមាន Tablet ជំនាន់ថ្មីរបស់ Nokia។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងរបាយការណ៍ដែលបានចុះផ្សាយថ្មីៗនេះបានឲ្យដឹងថា Nokia Tablet ជំនាន់ថ្មី គឺមានឈ្មោះថា Nokia T20 ដោយ Tablet ជំនាន់ថ្មីនេះបានបែកធ្លាយចេញតាមរយះបណ្តាញវ៉ិបសាយហាងលក់រាយនៅប្រទេសអារ៉ាប់រួម និងចក្រភពអង់គ្លេសកាលពីពេលថ្មីៗនេះ ដែលមានលេខកូដសំគាល់ TA-1392 និង TA-1397។ ហើយNokia Tablet ទាំងពីរម៉ូដែលនេះក៏ធ្លាប់ត្រូវបានគេប្រទះឃើញបង្ហាញនៅលបញ្ចីរបស់ស្ថាប័ន Eurasian Economic Commission (EEC) រួចហើយដែលកាលពីអំឡុងខែកក្តដាកន្លងទៅ។

ហើយនៅពេលនេះ Nokia Tablet ស៊េរីថ្មីមួយទៀតដែលមានលេខកូដ TA-1392 បានលេចឡើងនៅលើបញ្ចីទទួលស្គាល់ការផលិតពីស្ថាប័នមួយទៀតរបស់ចិនឈ្មោះថា China Quality Certification ហៅកាត់ថា CQC។ លើវិញ្ញាបនប័ត្រ CQC បានបង្ហាញថា Nokia TA-1392 Tablet គាំទ្រកំលាំងសាកភ្លើង 10W, អាចនឹងប្រើបន្ទះឈីប Unisoc Processor ស៊េរី Unisoc T618 ឬ Unisoc T70 ជាមួយអង្គក្រាហ្វិច Mali-G52។ Nokia TA-1392 ឬ Nokia T20 Tablet អាចនឹងមានអេក្រង់ទំហំ 10.36 អ៊ីញ ប្រតិបត្តិការដោយ Android 11, មានរ៉េមទំហំ 4GB និងម៉េមូរីផ្ទុកក្នុងម៉ាស៊ីនទំហំ 64GB។ Tablet ជំនាន់ថ្មីនេះនឹងមានជម្រើសម៉ូដែលប្រើ Wi-Fi Only និង Wi-Fi + 4G LTE។ សម្រាប់តម្លៃវិញត្រូវបានគេព្យាការណ៍ជាបឋមថា អាចមានៃចន្លោះពី $262 ដល់ $285 និងមានជម្រើសពណ៌ខៀវតែមួយប៉ុណ្ណោះ។

ជាមួយគ្នានេះដែរបញ្ចីស្ថាប័ន CQC ក៏បានបង្ហាញពីស្មាតហ្វូន Nokia ម៉ូដែលថ្មីមួយទៀតផងដែរ ដែលមានលេខកូដសំគាល់ថា TA-1399។ CQC បានបង្ហាញថា ស្មាតហ្វូន Nokia TA-1399 គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 18W។ បន្ថែមពីនេះស្មាតហ្វូនស៊េរីថ្មីម៉ូដែល Nokia G50 ក៏ត្រូវបានគេប្រទះឃើញនៅលើបញ្ចីរបស់ស្ថាប័ន TENAA កាលពីដើមខែកញ្ញានេះផងដែរ។ ដូចនេះសរុបមកទាំង Nokia T20 Tablet, ស្មាតហ្វូន Nokia TA-1399 និង Nokia G50 ត្រូវបានគេរំពឹងថានឹងបង្ហាញចេញនៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន