no-alternative title

Samsung បានចាប់ផ្តើមផលិតបន្ទះអេក្រង់ OLED 90Hz ទំហំ 14 អ៊ីញសម្រាប់កុំព្យូទ័រយួរដៃក្នុងទ្រង់ទ្រាយធំហើយ

កាលពីអំឡុងខែមិនាឆ្នាំ 2021 ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញចេញនូវបច្ចេកវិទ្យាអេក្រង់ OLED ទំហំ 14 អ៊ីញខ្នាត 16:10 aspect ratio មានល្បឿន refresh rate 90Hz និងគាំទ្រកម្រិតរីសូលូហ្ស៊ិនទំហំ 2880 x 1800px សម្រាប់កុំព្យូទ័រយួរដៃ ហើយពេលនេះ Samsung បានប្រកាសចាប់ផ្តើមផលិតបន្ទះឈីបថ្មីនេះក្នុងទ្រង់ទ្រាយធំហើយ។ សម្រាប់ម៉ាស៊ីនកុំព្យូទ័រយួរដៃដំបូងគេដែលប្រើបន្ទះអេក្រង់ OLED ថ្មីទំហំ 14 អ៊ីញនេះត្រូវបានគេជឿជាក់ថាគឺកុំព្យូទ័រយួរដៃជំនាន់ថ្មីចុងក្រោយរបស់ Asus។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការប្រាប់ឲ្យដឹងពី Samsung បន្ទះអេក្រង់ OLED 90Hz ថ្មីរបស់ខ្លួនគឺមានល្បឿនប្រើការលូនជាងអេក្រង់ LCD 120Hz panel នោះក៏ដោយសារតែវាប្រើនូវបច្ចេកវិទ្យា OLED ដែលកាត់បន្ថយកម្រិតភាពទាក់ញាក់អាក់នៅពេលអូសប្រើកម្មវិធី។ ជាងនេះទៅទៀតបន្ទះអេក្រង់ OLED ក៏ផ្តល់នូវកម្រិតពណ៌ខ្មៅដិតខ្លាំង និងកម្រិតទឹកពណ៌បានច្បាស់ល្អជាងបន្ទះអេក្រង់ LCD panel។

ជាមួយគ្នានេះបន្ទះអេក្រង់ OLED ថ្មីសម្រាប់ប្រើនៅលើកុំព្យូទ័រយួរដៃ 14 អ៊ីញក៏គាំទ្រនូវបច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិត 100% DCI-P3 ដែលល្អបំផុតសម្រាប់ការបង្ហាញកម្រិតគុណភាពរបស់ហ្គេម មានល្បឿន response times លឿនជាងមុខ និងកម្រិតបង្ហាញបានទូលាយជាងមុន។ សម្រាប់ម៉ាស៊ីនកុំព្យូទ័រយួរដៃជំនាន់ថ្មីដំបូងគេដែលនឹងបំពាក់អេក្រង់ Samsung OLED-90Hz 14 អ៊ីញគឺអាចជាម៉ូដែល Asus ZenBook 14X Pro និង Vivo Pro 14X៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន