no-alternative title

ហ្គេមីងឡេបថប់ Redmi G2021 បង្ហាញខ្លួនជាផ្លូវការណ៍ជាមួយអេក្រង់កម្រិត 144Hz រួមនឹង GPU Nvidia RTX30 Series មានតម្លៃខ្ទង់ $1080

ដូចការសន្យាមែន នៅទីបំផុត Xiaomi បានប្រកាសចេញកុំព្យូទ័រយួរដៃដែលជា Gaming Laptop ស៊េរីថ្មីស៊េរី Redmi G2021។ ម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីងជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយ CPU របស់ AMD និង GPU ស៊េរី RTX30 Series របស់ Nvidia។ Redmi G2021 បំពាក់មកជាមួយអេក្រង់ទំហំ 16.1 អ៊ីញមានល្បឿន 144Hz និងអាចទម្លាក់មក 74Hz នៅពេលមិនដំណើរការលេងហ្គេម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងម៉ាស៊ីនរបស់ Redmi G2021 ត្រូវបានក្រុមហ៊ុនបង្កើនផលិតភាពទៅលើប្រព័ន្ធ Hurricane Cooling 3.0 system ដើម្បីជួយរក្សាតុល្យភាពនៃភាពត្រជាក់ក្នុងម៉ាស៊ីនបានប្រសើរជាងមុនជាមួយនឹងប្រព័ន្ធកង្ហាលកំលាំង 12V ចំនួនពីរ និងបំពង់សារធាតុត្រជាក់ចំនួន 5 (five all-copper heat pipes) ដើម្បីជួយរក្សាភាពត្រជាក់ក្នុងម៉ាស៊ីន និងរក្សាស្ថិរភាពល្បឿនបានល្អប្រសើរជាងមុន។ 

ម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីងជំនាន់ថ្មីរបស់ Xiaomi នេះភ្ជាប់មកជាមួយរ៉េមទំហំ 16GB  ថាសរឹងផ្ទុកឯកសារទំហំ 512GB ប្រព័ន្ធ Wi-Fi 6 ប្រព័ន្ធ Speaker គាំទ្រមុខងារសំឡេង DTS:X Ultra 3D audio និងមានផ្ទាំងក្តារចុចជាប្រភេទ Backlit keyboard ដែលអាចកំនត់កម្រិតពន្លឺភ្លើង LED នៅខាងក្រោម Keyboard បានបីកម្រិត។ សម្រាប់កំលាំងម៉ាស៊ីនរបស់ Redmi G2021 ត្រូវបានចែកចេញជាពីរជម្រើសផ្សេងគ្នា ជាមួយជម្រើសប្រើអង្គ CPU Intel ស៊េរី Core i5-11260H (Tiger Lake CPU) មានអង្គគណនា 6-core គាំទ្រមុខងារ Turbo Frequency boost ដែលអាចបង្កើនល្បឿនរត់ឡើងខ្ពស់បំផុតកម្រិត 4.4GHz និងភ្ជាប់ជាមួយអង្គ GPU Nvidia GeForce RTX3050។

ចំនែកជម្រើសមួយទៀតគឺប្រើ CPU AMD ស៊េរី Ryzen 5800H រត់លើប្រព័ន្ធ eight Zen 3-cores CPU  ផ្តល់នូវល្បឿនអូសខ្លាំងបំផុតកម្រិត 4.4GHz។ សម្រាប់ម៉ូដែល AMD Ryzen នេះគឺមានភ្ជាប់មកជាមួយអង្គ GPU Nvidia GeForce RTX3060 មានកំលាំង TDP 130W។ ជាមួយកំលាំង TDP 130W នេះ AMD ក៏បានបង្កើនកំលាំងឆ្នាំងសាកឡើងដល់ 230W ផងដែរ ខណៈម៉ូដែលប្រើ Intel-core i5 CPU ប្រើឆ្នាំងសាកកំលាំង 180W។ នៅលើ Nvidia RTX3060 GPU មានកម្រិតល្បឿន CUDA core 3,840 និងមាន memory bus 192-bit ខណៈ RTX3050 មានកម្រិត CUDA core 2,048 ជាមួយ memory bus ត្រឹម 128-bit។

Xioami បានប្រកាសចេញលក់កុំព្យូទ័រយួរដៃម៉ូដែល Redmi G2021 បំពាក់នូវ Intel-corei5 CPU នៅទីផ្សារប្រទេសចិនផ្លូវការណ៍ហើយជាមួយតម្លៃខ្ទង់ប្រហែល $888។ ចំនែកម៉ូដែលប្រើ AMD Ryzen 5800H នឹងមានចេញលក់នៅថ្ងៃទី 28 កញ្ញា សប្តាហ៍ក្រោយនេះជាមួយតម្លៃខ្ទង់ប្រហែល $1080៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន