no-alternative title

ថេប្លេត Xiaomi Pad 5 បានបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយនិងចេញលក់នៅក្នុងតម្លៃ 299 យូរ៉ូ

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសនៅលើបណ្តាញ Twitter របស់ខ្លួនអំពីកាលបរិច្ឆេទក្នុងការដាក់លក់ថេប្លេត Xiaomi Pad 5 នៅក្នុងប្រទេសនៅតំបន់អាស៊ាន។ ថេប្លេត Pad 5 នេះ បានបង្ហាញវត្តមាននៅក្នុងប្រទេសចិននៅដើមឆ្នាំនេះ និងថ្មីៗនេះនៅក្នុងអ៊ឺរ៉ុប។ ថេប្លេតនេះ ដាក់លក់ជាលើកដំបូងនៅក្នុងអ៊ឺរ៉ុប ហើយវាលក់អស់រលីងនៅក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានដាក់លក់ទំហំ 6GB និង 256GB នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌូនេស៊ីជាមួយនឹងតម្លៃ Rp. 4,999,000 (~€299) ដែលមានតម្លៃថោកជាងទីផ្សាររបស់អ៊ឺរ៉ុបដែលមានតម្លៃ €399។ ថេប្លេត Pad 5 នឹងដាក់លក់ចាប់ពីថ្ងៃទី 28 ខែកញ្ញានេះ ហើយនឹងដាក់លក់នៅក្នុងពេលដំណាលគ្នានៅលើវេបសាយ Mi.com, JD.ID, Akulakuand នៅលើហាងលក់ផលិតផលក្នុងស្រុករបស់ក្រុមហ៊ុន Xiaomi ផងដែរ។ 

ថេប្លេត Xiaomi Pad 5 នេះ មានអេក្រង់ 11-inch LCD ជាមួយនឹងកម្រិតភាពច្បាស់ 2560x1600 pixels, refresh rate 120Hz, PPI  275 និងកម្រិតcontrast ratio 1500:1 ផងដែរ។ ថេប្លេតនេះ ប្រើប្រាស់នូវបន្ទះឈីប  Snapdragon 860 រ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB និង 256GB ។

ថេប្លេត Pad 5 នេះ គឺមានការពង្រឹងទៅលើកាមេរ៉ារបស់វាជាមួយនឹងការបំពាក់នូវកាមេរ៉ាទំហំ 13MP ជាមួយនឹងភ្លើង LED Flash។ សម្រាប់កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 8MP ដែលទ្រទ្រង់នូវ Face Unlock ផងដែរ។ ថេប្លេតមាន Speakers ចំនួន 4 គ្រាប់។ ថេប្លេត Mi Pad 5 នេះមានថាមពលថ្មទំហំ 8720mAh ជាមួយនឹង  33W Fast Charging។ ថេប្លេតនេះដំណើការនូវ MIUI ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន