no-alternative title

iPhone 14 Series ត្រូវបានគេទម្លាយចេញជាមួយនឹងការឌីស្សាញរូបរាងថ្មីមើលទៅពិតជាទាក់ទាញខ្លាំងបំផុត

គិតចាប់តាំងពីការប្រកាសចេញនូវការឌីស្សាញទម្រង់ Notch ដែលប្រើនៅលើស្មាតហ្វូន iPhone X កាលពីឆ្នាំ 2017 មក ការឌីស្សាញទៅលើ iPhone series គឺមានលក្ខណៈដូចគ្នាច្រើនមែនទែន។ ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា គឺបានធ្វើការកែប្រែបន្តិចបន្តួចប៉ុណ្ណោះនៅលើកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះពីមួយឆ្នាំទៅមួយឆ្នាំ។ នៅពេលនេះ មានព័ត៌មានថា គឺដល់ពេលដែលក្រុមហ៊ុននេះ ត្រូវគិតអំពីការផ្លាស់ប្តូរទៅលើការឌីស្សាញហើយ។ ប្រសិនបើរបាយការណ៍ចុងក្រោយនេះដែលដូចអ្វីការរចនា iPhone 14 series នេះ គឺជារឿងពិតនោះ យើងនឹងឃើញនូវការផ្លាស់ប្តូរជាច្រើនជាមិនខាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់ចេញពីអ្នកវិភាគដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo បានបញ្ជាក់ថា iPhones ថ្មីនេះនឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញរូបរាង។ ការឌីស្សាញទៅលើ iPhone 14 series នឹងខុសប្លែកពីស្មាតហ្វូនមុនៗ។ មានការបង្ហាញថា iPhone 14 និង 14 Pro ពិតជាមានការឌីស្សាញខុសប្លែកទាំងស្រុងពី iPhone 13 ។ ក្រុមការងារវិស្វកររបស់ក្រុមហ៊ុន Apple ក៏ធ្វើការនៅលើ iPhone 14 series នេះផងដែរ។ 

នេះមិនមែនជាលើកទី 1 នោះទេដែលមានរបាយការណ៍ថាក្រុមហ៊ុន Apple នឹងធ្វើការឌីស្សាញថ្មីនៅលើ iPhone 14 series នេះ។ កាលពីពេលមុននេះ គណនី @jon_prosser អះអាងថា ក្រុមហ៊ុន Apple នឹងបោះបង់ចោលនូវការឌីស្សាញជាមួយនឹង notch នៅក្នុងឆ្នាំ 2022 នេះ។ របាយការណ៍ខ្លះទៀតបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវការឌីស្សាញ punch-hole នៅលើស្មាតហ្វូន iPhone 14 series របស់ខ្លួន។

បន្ថែមពីនេះទៀតនោះ Jon Prosser បានបញ្ជាក់ថា iPhone 14 Pro Max នឹងមិនមាន notch នោះទេ។ ក្រុមហ៊ុន Apple នឹងមិនបញ្ចេញនូវស្មាតហ្វូន Mini របស់ខ្លួននោះទេនៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុននេះនឹងបញ្ចេញនូវស្មាតហ្វូនប្រភេទ Max វិញ។ ដូចនេះ  Apple iPhone 14 series នឹងមាន iPhone 14, Max, Pro និង Pro Max វិញ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន