no-alternative title

ថេប្លេត Lenovo Pad Pro 12.6 អ៊ីង នឹងបំពាក់នូវ JBL Speakers ចំនួន 4 ជាមួយនឹងបច្ចេកវិទ្យា Dolby Atmos

ថេប្លេត Lenovo Xiaoxin Pad Pro 12.6 គឺស្ថិតនៅក្នុងព័ត៌មានជាច្រើននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ។ ក្រុមហ៊ុននេះក៏ទម្លាយនូវមុខងារជាច្រើនរបស់ថេប្លេតនេះផងដែរ។ នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ បានទម្លាយនូវ Speakers និងទម្ងន់របស់វា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់គណនី Lenovo Xiaoxin នៅលើ Weibo នោះ ថេប្លេត Lenovo Xiaoxin Pad Pro 12.6 អ៊ីង នឹងមាន JBL Speakers ចំនួន 4។ សម្រាប់ Speakers ទាំងនេះគឺមានការទ្រទ្រង់នូវ Dolby Atmos ផងដែរ។ ថេប្លេតនេះគឺមានអេក្រង់ 12.6 អ៊ីង Samsung E4 AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 2560x1600Pixels។ អេក្រង់នេះ ក៏មានមុខងារជាច្រើនទៀតដូចជា កម្រិតពន្លឺ 10,000,000:1 Contrast Ratio មានល្បឿន 120Hz Refresh Rate, 360Hz Touch Sampling Rate, មុខងារ HDR10+, បច្ចេកវិទ្យាសម្លេង Dolby Vision, 600 Nits Brightness, DC Dimming រួមនិងការបញ្ជាក់ពីវិញ្ញាបនបត្រ TÜV Rheinland EyeSafe Display 2.0 ផងដែរ។

ថេប្លេតនេះមានទម្ងន់ 568g។ វាក៏មានតួខ្លួនធ្វើពីលោហធាតុដែលមើលទៅពិតជាប្រណិតដូចទៅនឹង Apple iPad Pro និង Galaxy Tab S Series ផងដែរ។ ថេប្លេត Lenovo Xiaoxin Pad Pro 12.6 នេះមានបន្ទះឈីប Qualcomm Snapdragon 870, ZUI 13 កាមេរ៉ាភ្លោះខាងក្រោយទំហំ 13MP+5MP កាមេរ៉ាខាងមុខទំហំ 8MP+ToF ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង រន្ធដោត MicroSD card រន្ធដោត USB 3.1 (Type-C) ថាមពលថ្មទំហំ 10,200mAh និងបច្ចេកវិទ្យាសាកថ្ម 45W Fast Charging។ ថេប្លេត Lenovo Xiaoxin Pad Pro 2021 នេះ គឺមានតម្លៃ ¥2,999 ($465) នៅក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន