no-alternative title

OnePlus 9RT ត្រូវបានគេបញ្ជាក់ថា គឺមានការរៀបចំប្រព័ន្ធសារធាតុត្រជាក់ថ្មី អាចធ្វើការបានប្រសើរជាងមុន 20%

ទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន OnePlus ម៉ូដែល 9RT ត្រូវបានគេដឹងថានឹងមកដល់ផ្លូវការណ៍នាថ្ងៃទី 13 ខែតុលាស្អែកនេះ។ ហើយបើតាមរយះផ្ទាំងរូបភាពផ្សព្វផ្សាយដែលទើបបែកធ្លាយថ្មីៗនេះបានបង្ហាញថាទូរស័ព្ទជំនាន់ថ្មី OnePlus 9RT គឺមានការបង្កើនលើសមត្ថភាពសំពាធសំគាល់ផ្ទៃអេក្រង់ និងប្រព័ន្ធសារធាតុត្រជាក់បែបថ្មី។ តាមរូបភាពដដែលនេះគឺបានបង្ហាញថា OnePlus 9RT គឺមានសំពាធសំគាល់លើផ្ទៃអេក្រង់ Touch Sampling Rate ខ្ពស់រហូតដល់ទៅ 600Hz ឯណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបង្ហើបចេញពី OnePlus ផ្ទាល់បានបញ្ជាក់ថាជាមួយអេក្រង់ដែលមាន touch sampling rate 600Hz នៅលើ OnePlus 9RT នឹងជួយឲ្យការចុចបញ្ជាបានលឿនរហ័សជាងមុនដល់ទៅ 57% និងកាត់បន្ថយភាពអាក់ទាក់របស់អេក្រង់បាន 47% ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានរៀបចំផលិតឡើងដោយមានការចូលរួមពីក្រុមការងារ OnePlus eSport team។ OnePlus 9RT គឺមានអេក្រង់ទំហំ 6.55 អ៊ីញជាបន្ទះអេក្រង់ E4 OLED របស់ Samsung ដែលមានកម្រិតល្បឿន refresh rate 120Hz។

បន្ថែមពីនេះនៅលើប្រព័ន្ធម៉ាស៊ីនរបស់ OnePlus 9RT ក៏ត្រូវបានក្រុមហ៊ុនធ្វើការរៀបចំនូវប្រព័ន្ធសារធាតុត្រជាក់ឡើងថ្មីដែលមានរហូតដល់ទៅ 5 ស្រទាប់ (five-layer structure) ដែលលាតធំស្ទើរតែពាសពេញផ្ទៃរបស់ម៉ាស៊ីន។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងប្រើជាមួយបន្ទះឈីបកំពូលរបស់ Qualcomm គឺ Snapdragon 888។ ជាមួយប្រព័ន្ធសារធាតុត្រជាក់ថ្មីដែលប្រើនៅលើ OnePlus 9RT គឺជួយបន្សាបកំដៅម៉ាស៊ីនបានប្រសើរជាងនៅលើម៉ូដែល OnePlus 9R ដល់ទៅ 20%។ OnePlus បានបញ្ជាក់ទៀតថា OnePlus 9RT គឺមានជម្រើសពណ៌ខ្មៅ និងទឹកប្រាក់ ហើយស្មាតហ្វូនជំនាន់ថ្មីនេះក៏មានមុខងារជំនួយរ៉េម (Virtual RAM) បានរហូតដល់ទៅ 7GB ថែមទៀតផង។ សម្រាប់គុណសម្បត្តិលម្អិតផ្សេងៗទៀតរបស់ OnePlus 9RT យើងនឹងបានដឹងនៅថ្ងៃស្អែកនេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន