no-alternative title

ស្មាតវ៉ច Amazfit GTR 3, GTR 3 Pro, GTS 3 បង្ហាញខ្លួននៅក្នុងប្រទេសចិនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Zepp OS

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Amazfit បានប្រកាសបង្ហាញនូវស្មាតវ៉ចចំនួន 3 នៅលើពិភពលោកដែលក្នុងនោះមាន  GTR 3, GTR 3 Pro និង GTS 3 ។ ពេលនេះ ក្រុមហ៊ុននេះបានប្រកាសបង្ហាញនូវស្មាតវ៉ចនេះសម្រាប់ទីផ្សាររបស់ចិនផងដែរ។ បើនិយាយអំពីស្មាតវ៉ចនេះ នាឡិកា GTR 3 នេះមានអេក្រង់ 1.39 inch AMOLED ខណៈពេលដែលស្មាតវ៉ច GTR 3 Pro មានអេក្រង់ 1.45 inch AMOLED និងស្មាតវ៉ច  GTS 3 គឺមានអេក្រង់  1.75 inch AMOLED ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតវ៉ចទាំង 3 គឺមានសេនស័រ BioTracker PPG 3.0 biometric sensor ហើយសម្រាប់សេនស័រថ្មីនេះអាចបន្ថែមនូវសមត្ថភាពក្នុងការវាស់ទៅលើសុខភាពក្នុងពេលដំណាលគ្នាផងដែរ។ នៅក្នុង  One tap Measuring អនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការវាស់ទៅលើចង្វាក់បេះដូង ការវាស់ទៅលើកម្រិតអុកស៊ីសែននៅក្នុងឈាម និងកម្រិតនៃការដកដង្ហើម ហើយអ្នកអាចវាស់ទៅលើមុខងារទាំងនេះនៅក្នុងពេលត្រឹមតែ 45 វិនាទីប៉ុណ្នោះ។

សម្រាប់តម្លៃរបស់ស្មាតវ៉ចនេះនៅក្នុងប្រទេសចិន GTR 3 និង GTS 3 គឺមានតម្លៃ 899 Yuan (139 ដុល្លារអាមេរិក) ដែលមានតម្លៃថោកជាងទីផ្សារសកលដែលមានតម្លៃ 179 ដុល្លារអាមេរិក។ សម្រាប់តម្លៃរបស់នាឡិកា  Amazfit GTR 3 Pro គឺមានតម្លៃ 1,099 Yuan ( 170 ដុល្លារអាមេរិក) ខណៈពេលដែលតម្លៃសម្រាប់ទីផ្សារសកលគឺ 229 ដុល្លារអាមេរិក។ ស្មាតហ្វូនទាំង 3 នេះដាក់លក់នៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី 12 ខែតុលា ឆ្នាំ 2021 នេះនៅលើវេបសាយ JD.com ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន