no-alternative title

រូបភាព render ថ្មីបង្ហាញថាប្រព័ន្ធកាមេរ៉ាក្រោយរបស់ Samsung Galaxy S22 Ultra គឺមានកញ្ចប់លែនពីរដាច់ចេញពីគ្នា

ថ្មីៗនេះក្រុមការងារ CAD Design បានបង្ហាញចេញទម្រង់នៃការឌីស្សាញប្រព័ន្ធកាមេរ៉ាបែបស្ទាយថ្មីរបស់ Samsung Galaxy S22 Ultra ដែលមានរាងជាអក្សរ “P”។ដោយឡែកនៅថ្ងៃនេះក្រុមការងាររបស់ LetsGoDigital បានសហការជាមួយ Technizo Concept បានបញ្ចេញរូបភាព render ថ្មីដែលបង្ហាញពីការឌីស្សាញលើប្រព័ន្ធកាមេរ៉ាថ្មីទៀតរបស់ Galaxy S22 Ultra។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជំនួសឲ្យប្រព័ន្ធកាមេរ៉ាក្រោយរបស់ Galaxy S22 Ultra ដែលមានរាងជាអក្សរ “P” ឬហៅថា “P-Shaped  Design” ដែលបានបញ្ចេញដោយគណនីធ្វីទ័រ @Onleaks រូបភាព render ថ្មីដែលបញ្ចេញដោយ LetsGoDigital ពេលនេះគឺបានបង្ហាញពីប្រព័ន្ធកញ្ចប់កាមេរ៉ាលែនពីរនៅចែកដាច់ពីគ្នា ឬហៅថា Dual-camera islands design។ 

ក្នុងរូបថ្មីនេះបានបង្ហាញថា កញ្ចប់លែនធំវែងស្ថិតនៅគៀកគែមខាងឆ្វេងទូរស័ព្ទ គឺមានទម្រង់ដូចគ្នានឹងកញ្ចប់លែនកាមេរ៉ារបស់ Galaxy Note 10 Series អីចឹង និងមានបង្កបដោយកញ្ចប់លែនកាមេរ៉ា 3 គ្រាប់ រីឯកញ្ចប់លែនតូចស្ថិតនៅខាងស្តាំគឺមានបង្កប់ដោយលែនកាមេរ៉ាមួយគ្រាប់ អំពូល LED Flash និងសែនស័រកាមេរ៉ា។ ជាមួយទម្រង់នៃការឌីស្សាញបែបថ្មីនេះ ត្រូវបានគេវាយតម្លៃថា Samsung នឹងធ្វើការ Upgrade ទៅលើលែន Telephoto របស់ Galaxy S22 Ultra។ ប្រព័ន្ធកាមេរ៉ា Galaxy S22 Ultra គឺនឹងបន្តប្រើសែនស័រគោទំហំ 108MP ដូចនៅលើជំនាន់ S21 Ultra ដដែល គឺមិនលោតដល់សែនស័រថ្មីទំហំ 200MP HP1 Sensor នោះទេ។ 

ចំនែកសែនស័រ Ultra-wide នៅរក្សាទំហំ 12MP ដូចជំនាន់មុន រីឯសែនស័រ Telephoto 3x-zoom នឹងដំឡើងទំហំពី 10MP ទៅ 12MP និង Periscope 10x-zoom ក៏ដូចគ្នាផងដែរ។ បើតាមប្រភពបានបញ្ជាក់បន្ថែមថា ប្រព័ន្ធកាមេរ៉ាទាំង 4 គ្រាប់របស់ Galaxy S22 Ultra នឹងគាំទ្រមុខទប់រំញ័រ OIS ដូចគ្នា (នៅលើជំនាន់ S21 Ultra លែន Ultra-wide គ្មានមុខងារ OIS នោះទេ)។

ក្រៅតែពីការរៀបចំប្រព័ន្ធកាមេរ៉ាបែបស្ទាយថ្មីទៅ Samsung Galaxy S22 Ultra ត្រូវបានគេរំពឹងថានឹងមានទម្រង់រចនាបថរូបរាងខាងដូចគ្នានឹង Galaxy Note 20 Ultra ហើយបងធំក្នុងគ្រួសារ Galaxy S ជំនាន់ថ្មីនេះក៏នឹងមានភ្ជាប់មកជាមួយប៊ិច S-Pen ផ្ទាល់ខ្លួនដូចនឹងគ្រួសារ Galaxy Note ផងដែរ។

រូបភាព render ថ្មីរបស់ LetsGoDigital ក៏បានបង្ហាញពីសម្រស់ Galaxy S22 Ultra ដែលមានពណ៌ស ខ្មៅ និងក្រហមដែលជាពណ៌ Samsung ធ្លាប់ប្រើនៅលើជំនាន់ Galaxy S8 និង S9 Series កាលពីប៉ុន្មានឆ្នាំមុនថែមទៀតផង។ 

កំពូលស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S22 Series នឹងបង្ហាញវត្តមានផ្លូវការណ៍នៅត្រីមាសដំបូងក្នុងឆ្នាំ 2022 ខាងមុខអាចក្នុងខែមករា ឬចុងខែកុម្ភៈ ដែលជាថ្ងៃប្រារព្ធព្រឹត្តិការណ៍ Mobile World Congress 2022៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន