no-alternative title

Xiaomi Mi 12 ដែលបំពាក់នូវបន្ទះឈីប Snapdragon 898 អាចនឹងមានតួខ្លួនផលិតពីសេរ៉ាមិច ហើយនិងមានថាមពលថ្មទំហំ 5000mAh

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសចេញនូវស្មាតហ្វូន Civi Series ដែលជាស្មាតហ្វូនលំដាប់ថវិកាមួយ ដែលមានការឌីស្សាញរូបរាងថ្មីប្លែកបំផុត។ ក្រុមហ៊ុនផលិតស្មាតហ្វូននេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានរូបរាងស្រស់ស្អាតល្អបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ នៅពេលនេះ មានពាក្យចចាមអារ៉ាមថ្មីមួយបានបញ្ជាក់ថា Xiaomi Mi 12 series ស្មាតហ្វូន ដែកលជាម៉ូដែល flagship របស់ខ្លួននឹងបង្ហាញវត្តមានឆាប់ៗនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៍ថ្មីៗនេះ ដែលបានបែកធ្លាយនៅលើអនឡាញ ក៏មានការទម្លាយអំពីព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូន Xiaomi flagship ថ្មីនេះផងដែរ។ ស្មាតហ្វូន  Mi 12 គឺមានកម្រាស់ស្តើងជាងមុន និងស្រាលជាងមុនបើធៀបជាមួយនឹងស្មាតហ្វូន Mi 11 series ។  ស្មាតហ្វូន Xiaomi Mi 12 នេះនឹងមានថាមពលថ្មទំហំ  5,000mAh។ ស្មាតហ្វូននេះអាចនឹងមានផ្នែកខាងក្រោយធ្វើពីសេរ៉ាមិច ហើយនេះមិនមែនជាលើកដំបូងបំផុតនោះទេដែលក្រុមហ៊ុន Xiaomi ប្រើប្រាស់នៅលើស្មាតហ្វូន Flagship របស់ខ្លួន។ ស្មាតហ្វូន  Mi MIX 4 flagship ក៏មានតួខ្លួនសេរ៉ាមិចផងដែរ។

បើតាម Digital Chat Station បានទម្លាយថា ស្មាតហ្វូន Mi 12 មានគែម Bezel ស្តើង និងផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យក្នុងការប្រើប្រាស់បំផុត។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Qualcomm Snapdragon 898 ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 50-megapixel primary sensor ខណៈពេលដែលពាក្យចចាមអារ៉ាមជាច្រើនមុននេះទម្លាយថា ស្មាតហ្វូននេះនឹងមានកាមេរ៉ា  200-megapixel sensor៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន