no-alternative title

អនុប្រធានអាជីវកម្មរបស់ Xiaomi បាននិយាយថា ខ្លួនបានលក់នូវឧបករណ៍ប្រើប្រាស់សម្រាប់សហគ្រាសធំៗបានច្រើនជាង 1 លានគ្រឿងជារៀងរាល់ឆ្នាំ

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Xiaomi បានបង្ហាញនូវយុទ្ធសាស្រ្តសេវាកម្មរបស់ខ្លួន ដែលមានគោលដៅក្នុងការដាក់អោយប្រើប្រាស់នៅលើអាជីវកម្ម និងក្រុមហ៊ុនសហគ្រាសជាច្រើនជាលើកដំបូងបំផុត។ ក្រុមហ៊ុននេះ បានទម្លាយអំពីការអភិវឌ្ឍទៅលើអាជីវកម្ម ToB របស់ខ្លួនដែលបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ 2021 កន្លងទៅនេះ។ តាមការបញ្ជាក់របស់លោក Wang Xiang ដែលជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន បាននិយាយថា “យើងបានឃើញនូវគុណប្រយោជន៍ជាច្រើនអំពីអតិថិជនរបស់យើង ដែលផ្តោតទៅលើក្រុមហ៊ុនសហគ្រាស។ គោលដៅនៃអាជីវកម្ម ToB គឺអាចផ្តល់នូវយុទ្ធសាស្រ្តឈ្នះៗសម្រាប់អ្នកគ្រប់គ្នា។” 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀតនោះ លោក Bai Peng អនុប្រធាននៃអាជីវកម្ម ToB របស់ក្រុមហ៊ុន Xiaomi បានទម្លាយថា អាជីវកម្មរបស់ខ្លួនបានបែងចែកជា 2 ផ្នែក។ វាមានការផ្តោតទៅលើឧបករណ៍ Terminal និងប្រព័ន្ធអេកូឡូស៊ីឆ្លាតវៃ (intelligent ecology)។ ឧបករណ៍ Terminal នេះ មានដូចជាស្មាតហ្វូន ទូរទស្សន៍ Speakers ថេប្លេត និងជាច្រើនទៀត។ សម្រាប់ប្រព័ន្ធអេកូឡូស៊ីឆ្លាតវៃ (intelligent ecology) នេះគឺមានការផ្ដល់នូវដំណោះស្រាយទៅលើឧស្សាហកម្មធំៗចំនួន 5 គឺលំនៅដ្ឋាន សណ្ឋាគារ អាផាតមិន ការិយាល័យ និងការថែទាំមនុស្សចាស់។

លោក Bai Peng បានបន្ថែមថា សម្រាប់ឧបករណ៍ Terminal នេះបានក្លាយជាចំណែកធំបំផុតនៃអាជីវកម្ម ToB របស់ក្រុមហ៊ុននេះ។ ឧបករណ៍នេះគឺប្រើប្រាស់នៅលើឧស្សាហកម្មច្រើនជាង 15 ហើយចំនួននៃការលក់គឺច្រើនជាង 1 លានគ្រឿង។ បន្ថែមពីនេះទៀតនោះ ប្រព័ន្ធអេកូឡូស៊ីឆ្លាតវៃ (intelligent ecology) នេះគឺប្រើប្រាស់នៅលើទីក្រុងច្រើនជាង 15 នៅក្នុងប្រទេសចិន ហើយក្រុមហ៊ុននេះក៏បង្កើននូវចំនួនអ្នក Activate ទៅលើ Terminal ច្រើនជាង 1 លានគ្រឿងជារៀងរាល់ឆ្នាំ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន