no-alternative title

ស្មាតហ្វូន Samsung នៅតែនាំគេក្នុងតារាង ខណៈដែលទីផ្សារស្មាតហ្វូនសកល មានការធ្លាក់ចុះ 6% ដោយសារតែកង្វះខាតទៅលើបន្ទះឈីប

នៅពេលនេះ ទីផ្សារស្មាតហ្វូនសកល ត្រូវបានគេមើលឃើញថា គឺមានការធ្លាក់ចុះដោយសារតែកង្វះខាតទៅលើបន្ទះឈីបដែលមិនអាចបំពេញនូវតម្រូវការបស់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនស្របពេលដែលតម្រូវការរបស់អ្នកប្រើប្រាស់ គឺមានការហក់ឡើងខ្ពស់ជាងរាល់ឆ្នាំ។

គិតមកដល់ពេលនេះ ក្រុមហ៊ុន Samsung គឺបាននាំមុខគេជាមួយនឹងចំនែកទីផ្សារស្មាតហ្វូននេះ ដែលបានក្តោបបានចំនួន 23% នៃទីផ្សារសរុប។ ក្រុមហ៊ុន Xiaomi បានធ្លាក់ពីចំណាត់ថ្នាក់លេខ 2 ដែលខ្លួនទទួលបាននៅឆ្នាំនេះផងដែរបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Apple មានតម្រូវការខ្ពស់ទៅលើស្មាតហ្វូន iPhone 13 នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ គឺបានជាប់ចំណាត់ថ្នាក់លេខ 2 ដែលមានចំនែកទីផ្សារចំនួន 14%។ សម្រាប់ក្រុមហ៊ុន vivo ដែលជាបងប្អូនរួមជាតិ គឺបានជាប់ចំណាត់ថ្នាក់លេខ 4 ហើយក្រុមហ៊ុន OPPO ដែលជាបងប្អូនសាច់ឈាមគ្នា ក៏បានជាប់លេខ 5 ដែលមានចំនែកទីផ្សារចំនួន 10% ដូចគ្នាផងដែរ។

លោក Ben Stanton ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន Canalys បាននិយាយថា ឧស្សាហកម្មស្មាតហ្វូននេះ គឺបានព្យាយាមក្នុងការតស៊ូក្នុងការផលិតស្មាតហ្វូន អោយបានច្រើនបំផុតតាមតែអាចធ្វើទៅបាន ស្របពេលដែលក្រុមហ៊ុនផលិតបន្ទះឈីប ក៏បង្កើនទៅលើតម្លៃនៃបន្ទះឈីបផងដែរ។ យ៉ាងណាមិញ កង្វះខាតទៅលើបន្ទះឈីបនេះ អាចនឹងបន្តដល់ឆ្នាំ 2022 នេះ។ ដែលកត្តានេះ អាចនឹងបង្កើនទៅលើតម្លៃនៃការដឹកជញ្ជូន និងតម្លៃនៃការលក់រាយផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន