no-alternative title

ការឌីស្សាញរូបរាង និងថ្ងៃប្រកាសចេញរបស់ realme Watch T1 ត្រូវបានគេបញ្ជាក់ច្បាស់ហើយគឺនៅថ្ងៃទី 19 តុលានេះ

យោងតាមពាក្យចចាមអារាមថ្មី ដែលបែកធ្លាយនៅថ្ងៃនេះ គឺបាននិយាយថា realme Watch T1 ដែលជានិឡិកាស៊េរីថ្មី គឺនឹងមានការរចនាជាមួយនឹងគែម Stainless-Steel Frame ហើយនិងមានអេក្រង់ទ្រទ្រង់នូវ Refresh Rate ខ្ពស់ជាងមុន។ ពួកគេបាននិយាយទៀតថា នាឡិកាស៊េរីថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីបចំនួន 3 សម្រាប់ធ្វើការនៅលើការតាមដានសុខភាពថែមទៀតផង បន្ថែមពីនេះ ក៏មានការព្យាករណ៍នាឡិកានេះ មានការទ្រទ្រង់ជាមួយនឹង voice calls តាមរយៈប៊្លូធូសផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះក៏បានបញ្ជាក់ទៀតថា ស្មាតហ្វូន  realme Q3s ហើយនិង realme GT Neo2T ក៏នឹងក្លាយជាសមិទ្ធិផលថ្មីនៅក្នុងព្រឹតិ្តការណ៍ realme event ដែលនឹងប្រារព្ធឡើងនៅថ្ងៃស្អែកទី 19 ខែតុលានេះផងដែរ។ បើតាមការលេចធ្លាយកន្លងមកបង្ហាញថា realme Q3s នឹងបំពាក់មកជាមួយនូវអេក្រង់ទំហំ 6.59 អ៊ីងដែលជាប្រភេទ LTPS Display មានសមត្ថភាពបង្ហាញចេញបានក្នុងកម្រិត FHD+ និងមានល្បឿន 144Hz display។ 

ស្មាតហ្វូន  realme Q3s  ដំណើរការលើឈីប Snapdragon 778G មានកាមេរ៉ាមុខទំហំ 16-megapixel និងកាមេរ៉ាក្រោយ 3 គ្រាប់ ដែលលែនគោលទំហំ 48-megapixel ហើយនឹងមានថ្មទំហំ 5,000mAh ដែលគាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 30W fast charging ផងដែរ។

សម្រាប់ម៉ូដែល realme GT Neo2T គឺនិងមានអេក្រង់ AMOLED មានទំហំ 6.43 អ៊ីង បង្ហាញចេញបានក្នុងគុណភាព FHD+ និងមានល្បឿន 120Hz។ ស្មាតហ្វូននេះប្រើប្រាស់ឈីប Dimensity 1200 និងមានកាមេរ៉ាមុខ 16-Megapixel selfie និងមានកាមេរ៉ាក្រោយ 3 គ្រាប់ដូចគ្នា ខណៈដែលលែនគោលស្មាតហ្វូននេះគឺមានទំហំ 64-megapixel។ ស្មាតហ្វូននេះមានថ្មទំហំ 4,500mAh និងមានកម្លាំងសាក 65W fast charging។មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ពីតម្លៃរបស់ផលិតផលទាំងនេះនោះទេ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន