no-alternative title

ដំណឹងថ្មីចុងក្រោយបញ្ជាក់ថា Apple MacBook Pro ជំនាន់ថ្មីនឹងបំពាក់អេក្រង់មានឆកស្រដៀង iPhones ដែរ

មួយរយះពេលកន្លងមកនេះយើងទទួលបានដំណឹងថ្មីៗទាក់ទងមានបច្ចេកវិទ្យា និងទម្រង់នៃការឌីស្សាញម៉ាស៊ីនកុំព្យូទ័រ MacOS ជំនាន់ថ្មីរបស់ Apple ដោយប្រភពទាំងអស់បានលើកឡើងប្រហាក់ប្រហែលគ្នា ថែមទៀតផង។ ហើយក្នុងពេលនេះយើងទទួលបានដំណឹងថ្មីចុងក្រោយមួយទៀតដែលបានបង្ហើបថា  ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino (Apple) អាចនឹងប្រើនូវអេក្រង់ប្រភេទ Notch Display នៅលើកុំព្យូទ័រយួរដៃ MacOS ជំនាន់ថ្មីរបស់ពួកគេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកបើតាមការលើកឡើងជាច្រើនបាននិយាយថា Apple MacBook Pro ជំនាន់ថ្មីដែលត្រៀមប្រកាសចេញឆាប់ៗខាងមុខនេះ គឺនៅរក្សាការឌីស្សាញរូបរាងខាងក្រៅដូចគ្នានឹង MacBook Pro ជំនាន់មុនដដែល និងមានជម្រើសអេក្រង់ទំហំ 14 អ៊ីញ និង 16 អ៊ីញ។ ដែលតាមប្រភពព័ត៌មានចុងក្រោយបាននិយាយបង្ហើបទៀតថា Apple MacBook Pro 14-inch និង 16-inch ជំនាន់ថ្មី គឺនឹងប្រើបច្ចេកវិទ្យាបន្ទះអេក្រង់ថ្មី mini-LED Display ដូច iPad Pro 12.9-inch 2021 ជាមួយកម្រិតពន្លឺឡើងដល់ 1,000nits និងមានល្បឿន refresh rate 120Hz។

ហើយអ្វីដែលពិសេសបំផុតនោះ ប្រភពបាននិយាយថា អេក្រង់របស់ MacBook Pro ជំនាន់ថ្មីក៏អាចនឹងមាន Notch ស្រដៀង iPhone ផងដែរ ដែលមានភ្ជាប់នូវសែនស័រកាមេរ៉ាវ៉ិបខេមកម្រិត 1080px, TrueTone Sensor និង Microphone  ផងដែរ ប៉ុន្តែ ប្រភពមិនច្បាស់ថាមានភ្ជាប់នូវមុខងារ Face ID នោះទេ។

បើតាមប្រភពមួយដែលបានបង្ហាញនៅលើប្រតិបត្តិការ MacOS Beta File បានបង្ហាញថា អេក្រង់របស់ MacBook Pro ជំនាន់ថ្មីទាំងពីរ គឺគាំទ្រកម្រិតរីសូលូហ្ស៊ិន  3456x2234px និង 3024x1964px ជាមួយកម្រិត Subtract 74px នៅលើកម្រិត aspect ratio 16:10។ សម្រាប់កំលាំងម៉ាស៊ីនវិញត្រូវបានគេដឹងថា MacBook Pro 14 និង 16-inch គឺដំឡើងមកជាមួយឈីបជំនាន់ថ្មី Apple M1X ខ្នាត 5NP ដែលផលិតតាមស្តង់ដារក្រុមហ៊ុន TSMC ដែលមានល្បឿនប្រើការខ្លាំងជាងជំនាន់ M1។ 

បើតាមប្រភពចេញពីលោក Ming-Chi Kuo បាននិយាយថា Apple MacBook Pro ជំនាន់ថ្មី គឺនឹងមានការលប់បំបាត់នូវប៊ូតុង Touch-bar ដោយជំនួសមកវិញនូវគ្រាប់ចុច Function Key ឬជាកន្លាគសម្រាប់ដាក់ប៊ិច Apple Pencil ជំនួសវិញ។ ប្រភពចុងក្រោយបានបញ្ជាក់ថា Apple នឹងប្រារព្ធព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃទី 18 ខែតុលា នេះ ដែលក្នុងព្រឹត្តិការណ៍នារាត្រីថ្ងៃនេះតួរអង្គសំខាន់ជាងគេគឺ Apple MacBook Pro 2021 Series នេះឯង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន