no-alternative title

ស្មាតហ្វូនថ្នាក់កណ្តាល vivo S10e បង្ហាញវត្តមាននៅប្រទេសចិនជាមួយនិងឈីប MediaTek Dimensity 900

នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានប្រកាសចេញនូវស្មាតហ្វូនថ្នាក់កណ្តាលម៉ូដែលថ្មី vivo S10e នៅក្នុងទីផ្សារប្រទេសចិន។ ស្មាតហ្វូននេះ មានអេក្រង់ប្រភេទ AMOLED Display ទំហំ 6.4 អ៊ីងមានសមត្ថភាពអាចបង្ហាញរូបភាពបានក្នុងកម្រិត FHD+ resolution និងមានការឌីស្សាញបែប waterdrop notch ដោយមានមានការវេចខ្ចប់ជាមួយនឹងកាមេរ៉ាមួយគ្រាប់ទំហំ 32MP សំរាប់សែលហ្វីផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនថ្មី បង្ហាញខ្លួនជាមួយនឹងជម្រើសពណ៌ថ្មីៗ និងស្រស់ស្អាតជាច្រើនដូចជា White Gradient, Haze Blue និង Glaze Black។ ស្មាតហ្វូនថ្មី មានកំរ៉ាស់ស្តើងត្រឹមតែ 7.59mm ប៉ុណ្ណោះ ហើយនិងមានទំងន់ 175 grams។ ស្មាតហ្វូន vivo S10e ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយននិងបន្ទះឈីប MediaTek’s Dimensity 900 ដែលអមដំណើរដោយរ៉េមទំហំ 8GB និងមានមេម៉ូរីពីទំហំ គឺ 128GB និង 256GB storage។

សម្រាប់ការថតរូបវិញ vivo S10e មានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 64MP main cam និងគ្រាប់ទីពីរមានទំហំ 8MP Ultra-Wide snapper ហើយនឹងគ្រាប់ទីបីទំហំ 2MP depth cam។ ស្មាតហ្វូនថ្មីនេះមានថាមពលថ្មទំហំ 4,000mAh ដែលមានការគំាទ្រដោយឆ្នាំងសាកកម្លាំង 44W fast charging ព្រមទាំងប្រើប្រាស់នូវស្បែក OriginOS ដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការណ៍ Android 11។

ស្មាតហ្វូន vivo S10e ដែលមានទំហំ 8GB-128GB គឺចេញលក់ក្នុងតម្លៃ CNY 2,399 ($373) ខណៈដែលទំហំ 8GB-256GB ចេញលក់ក្នុងតម្លៃ CNY 2,599 ($404)។ ស្មាតហ្វូននេះ នឹងចាប់ផ្តើមចេញលក់នៅក្នុងប្រទេសចិននៅថ្ងៃទី 20 ខែតុលានេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន