no-alternative title

រូបភាពថ្មីបង្ហាញថាអេក្រង់របស់ Samsung Galaxy S22 និង S22+ គឺមានកំពស់ខ្ពស់ជាមួយគែម bezel ស្តើងជាងជំនាន់មុន

គណនីទម្លាយព័ត៌មានចចាមអារាមល្បីឈ្មោះ ice universe បានបង្ហាញចេញពីទម្រង់នៃការរចនាកញ្ចក់ការពារអេក្រង់ខាងមុខរបស់កំពូលស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S22 និង S22+។ បើតាមរូបភាព Screen Protector ថ្មីនេះបានបង្ហាញឲ្យឃើញថា ទម្រង់អេក្រង់របស់ Galaxy S22 និង S22+ គឺមានកំពស់ខ្ពស់ និងមានគែម bezel-less ជាងជំនាន់ Galaxy S21 និង S21+ ព្រមទាំងមានទទឹងរាងទូលាយជាងមុនបន្តិចផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រភពព័ត៌មានចចាមអារាមដែលបានចេញផ្សាយក្នុងពេលថ្មីៗកន្លងទៅនេះបាននិយាយថា Samsung នៅតែបន្តប្រើអេក្រង់មានលែនទំលុះថ្ងាសមួយគ្រាប់ជាជាងការប្តូរទៅប្រើបច្ចេកវិទ្យាបង្កប់សែនស័រកាមេរ៉ាក្រោមអេក្រង់នៅលើជំនាន់ Samsung Galaxy S22 Family។ Samsung Galaxy S22 នឹងមានអេក្រង់ទំហំ 6.1 អ៊ីញ, Galaxy S22+ នឹងមានអេក្រង់ទំហំ 6.6 អ៊ីញ និង Galaxy S22 Ultra នឹងមានអេក្រង់ទំហំ 6.8 អ៊ីញ។

 

និយាយពីប្រព័ន្ធកាមេរ៉ាវិញ Galaxy S22 និង S22+ ត្រូវបានគេដឹងថានឹងបំពាក់មកជាមួយសែនស័រកាមេរ៉ាថ្មីស៊េរី ISOCELL GN5 ទំហំ 50MP Main កម្រិត 1.0µm pixels និងបងធំ Galaxy S22 Ultra នឹងនៅបន្តប្រើសែនស័រទំហំ 108MP Main ដូចជំនាន់ S21 Ultra ដដែល មិនឡើងទៅសែនស័រថ្មី ISOCELL PH1 ទំហំ 200MP នោះទេ។ ចំពោះកំលាំងម៉ាស៊ីនវិញ គឺនឹងបំពាក់នូវកំពូលឈីបជំនាន់ថ្មី Exynos 2200 ប្រើនូវ AMD-GPU រួមនិងបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 898។ 

 

ហើយបើតាមការបញ្ជាក់នៅលើស្ថាប័ន 3C បានបង្ហាញ Samsung Galaxy S22 Series  គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 25W ដូចមុន។ ប្រភពបន្តថា Galaxy S22 គឺនឹងមានថ្មទំហំ 3,700mAh ខណៈ S22+ នឹងមានថ្មទំហំ 4,500mAh និង S22 Ultra នឹងមានថ្មទំហំ 5,000mAh ដូចជំនាន់មុន ហើយបងធំមួយនេះត្រូវបានគេបញ្ជាក់ថា អាចនឹងមានភ្ជាប់មកជាមួយប៊ិច S-Pen ផ្ទាល់ខ្លួនដូច Galaxy Note Series ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន