no-alternative title

Digital Chat Station ទម្លាយថា OPPO Fold មានអេក្រង់ LTPO និងមានថ្មទំហំ 4,500mAh ដែលទ្រទ្រង់ជាមួយនឹង 65W Fast Charging

ខណៈពេលដែលទីផ្សារស្មាតហ្វូនដែលអាចបត់បានជាច្រើនមានការរីកចម្រើនខ្លាំងកាលពីឆ្នាំមុននេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន នៅមិនទាន់បញ្ចេញនូវស្មាតហ្វូន ដែលអាចបត់បានរបស់ខ្លួននៅលើទីផ្សារនៅឡើយទេ។ នៅពេលនេះ មានរបាយការណ៍ថ្មី បានទម្លាយអំពីព័ត៌មានលម្អិតរបស់ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន OPPO។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការទម្លាយចេញពី Digital Chat Station នៅលើ Weibo បានទម្លាយថា ក្រុមហ៊ុននេះ កំពុងតែធ្វើការនៅលើស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម អ្នកទម្លាយនេះ បានបញ្ជាក់ថា ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ គឺមានថាមពលថ្មទំហំ 4,500mAh។ ស្មាតហ្វូននេះ មានបច្ចេកវិទ្យាសាកថ្ម 65W fast charging ផងដែរ។ 

កាលពីពេលមុននេះ អ្នកទម្លាយនេះ ក៏បង្ហាញព័ត៌មានអំពីស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន OPPO ផងដែរ។ នៅក្នុងខែសីហានេះ Digital Chat Station បានចែករំលែកនូវស្មាតហ្វូនដែលអាចបត់បានដែលមានអេក្រង់ low temperature polycrystalline oxide(LTPO) ផងដែរ។

ស្មាតហ្វូនដែលអាចបត់បាននេះ នឹងប្រើប្រាស់នូវ ColorOS 12 នៅលើ Android 12 ផងដេរ។ អ្នកទម្លាយនេះ នៅមិនទាន់បង្ហាញព័ត៌មានផ្សេងទៀតអំពីស្មាតហ្វូននេះទេ។ ប៉ុន្តែគាត់បញ្ជាក់ថា ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន OPPO នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន