no-alternative title

ការឌីស្សាញកាមេរ៉ាក្រោយរបស់ Galaxy S22 Ultra ត្រូវបានគេនិយាយថា គឺស្រដៀងគ្នាជាមួយកាមេរ៉ាដែលប្រើលើ LG Velvet កន្លងមកអញ្ចឹងដែរ

យោងតាមព័ត៌មានដែលបានចេញផ្សាយកន្លងមក គឺបាននិយាយថា ក្រុមហ៊ុន Samsung នឹងប្រកាសចេញនូវស្មាតហ្វូន Galaxy S22 Series របស់ខ្លួននៅក្នុងខែមករាឆ្នាំក្រោយនេះហើយ។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូននេះ ក៏មានការទកម្លាយចេញនូវព័ត៌មានជាច្រើនរួចមកហើយផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានបីម៉ូដែលដូចរាល់ឆ្នាំ គឺមាន Galaxy S22, S22+ និង S22 Ultra។ សម្រាប់ឆ្នាំនេះគឺនឹងមានការផ្លាស់ប្តូរច្រើនទៅលើការរចនារូបរាងខាងក្រៅ ជាពិសេសគឺសម្រាប់ម៉ូដែល Galaxy S22 Ultra ដោយក្រុមហ៊ុននេះបានអាប់ដែតជាខ្លាំងសម្រាប់បងធំ S-Series មួយនេះ។

ស្មាតហ្វូន S22 Ultra នឹងមានការផ្លាស់ប្តូរដ៏ធំមួយ ដោយឆ្នាំនេះ ម៉ូដែលនេះ នឹងមានការបន្ថែមនូវរន្ធសម្រាប់ S-Pen ក៏ដូចជាការឌីស្សាញកាមេរ៉ា។ បើតាមទម្លាយកន្លងមក កឺមានការបញ្ជាក់ថា ស្មាតហ្វូន S22 Ultra នឹងមានកាមេរ់ាកមរោយតំរៀបគ្នានៅលើជ្រុងមួយដែលមានរាងជាអក្សរ P-Shaped។ ប៉ុន្តែបើតាមការបង្ហាញរូបភាពចុងក្រោយថ្ងៃនេះ គឺមិនមែនដូចការបែកធ្លាយកន្លងមកទេ ដោយការមេរ៉ានេះ គឺមានការរចនាតំរៀបគ្នាដូចទៅហ្នឹងស្មាតហ្វូនជំនាន់មុនៗដែលចេញលក់នៅលើទីផ្សារកន្លងមកអញ្ចឹង។

នៅថ្ងៃនេះគឺមានការបែកធ្លាយគំរូថ្មីរបស់ Galaxy S22 Ultra ដែលរូបភាពនេះ គឺត្រូវបានរចនាដោយក្រុមការងារក្មេងរបស់ LetsGoDigital ហើយនិង Technizo Concept  ហើយរូបភាពនេះ គឺឌីស្សាញដោយមានការផ្អែកលើព័ត៌មានរបស់អ្នកទម្លាយនៅប្រទេសកូរ៉េខាងត្បូងដែលមានឈ្មោះថា Super Roader។ រូបភាពគំរូថ្មីនេះ មានការរចនាខុសគ្នាពីការលេចធ្លាយកាលពីមុន ដោយម្តងនេះក្រុមហ៊ុនបានធ្វើការឌីស្សាញកាមេរ៉ាដូចជាគ្រាប់ដំណក់ទឹកអញ្ចឹង។ បើយើងមើលលើរូបភាពចាស់ គឺមានការឌីស្សាញលើផ្ទៃតែមួយដែលមានរងជាអក្សរ P-shaped។ 

ការឌីស្សាញរូបរាងជាតំណក់ទឹកបែបនេះ ត្រូវបានគេហៅថា “raindrop” ដែលជាស្ទីលចាស់ធ្លាប់ប្រើជាមួយនឹង LG Velvet និង Samsung Galaxy A32 រួចមកហើយ។ ការផ្លាស់ប្តូរគំរូនេះគឺគ្រាន់តែមានការបន្ថែមជាមួយកាមេរ៉ា 2 គ្រាប់ផ្សេងងទៀតប៉ុណ្ណោះ។ បន្ថែមពីលើរូបភាពគំរូថ្មីនេះ អ្នកទម្លាយ IceUniverse ក៏បានចែករំលែកនូវព័ត៌មានផ្សេងមួយចំនួនផងដែរ ដោយនិយាយថា S22 Ultra នឹងមានទម្ងន់ 228 grams។ ការឌីស្សាញដែលមានទម្ងន់បែបនេះ គឺដោយសារតែស្មាតហ្វូននេះមានបន្ថែមនូវកាមេរ៉ា និងរន្ធសម្រាប់ S Pen។ ស្មាតហ្វូន S22 Ultra នឹងបង្ហាញខ្លួនជាមួយពណ៍ស្រស់ៗជាច្រើនដូចជា ពណ៌ Black,  White ហើយនិង Burgundy Red ជាដើម។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន