no-alternative title

របាយការណ៍ថ្មីបានបង្ហាញថា ក្រុមហ៊ុនផលិតអេក្រង់របស់ចិន នឹងវ៉ាដាច់កូរ៉េខាងត្បូងនៅក្នុងការផ្គត់ផ្គង់អេក្រង់ OLED និង LCD លើទីផ្សារ

តាមរបាយការណ៍ព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា នៅពេលនេះ ប្រទេសចិន បានវ៉ាដាច់ប្រទេសកូរ៉េខាងត្បូង នៅលើទីផ្សារអេក្រង់ OLED & LCD ហើយ។ BOE ដែលជាក្រុមហ៊ុនផលិតអេក្រង់របស់ចិនបានឈានដល់ការចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Apple ដែលកត្តានេះបានធ្វើអោយចំនួននៃការនាំចេញអេក្រង់ OLED និង LCD របស់ក្រុមហ៊ុននេះមានចំនួនកើនឡើងលើទីផ្សារ។ 

ជាមួយគ្នានេះ យោងតាមរបាយការណ៍ BusinessKorea ក៏បានបញ្ជាក់ផងដែរថា នៅពេលនេះ ក្រុមហ៊ុន BOE គឺបានចាប់ផ្តើមធ្វើការនាំចេញអេក្រង់ OLED ទំហំ 6.1 អ៊ីងរបស់ខ្លួន ទៅកាន់ Apple ហើយស្របពដែលក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Cupertino មួយនេះ ដែលទើបបានប្រកាសចេញនូវ iPhone 13 series កាលពីខែមុននេះផងដែរ។ ការដឹកជញ្ចូននេះ ត្រូវបានគេដឹងថា បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើតេស្តរួចរាល់។ ប្រភពខាងលើនេះបន្តថា កន្លងមក ក្រុមហ៊ុន BOE គឺទទួលបានសិទ្ធិផ្គត់ផ្គង់ត្រឹមតែអេក្រង់ OLED សម្រាប់ការផ្លាស់ប្តូរអេក្រង់ iPhone ប៉ុណ្ណោះ ប៉ុន្តែពេលនេះ ក្រុមហ៊ុនចិនមួយនេះ គឺមានការទទួលខុសត្រូវទៅលើការផ្គត់ផ្គង់អេក្រង់ដល់ទៅ 40% សម្រាប់ផលិតផល Apple ទាំងអស់ដែលប្រើប្រាស់នូវអេក្រង់ OLED។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ដូច្នេះ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន Samsung Electronics គឺនឹងមានការបែងចែកទីផ្សារនៃការផ្គត់ផ្គង់សម្រាប់ OLED ហើយតួរលេខក៏អាចនឹងមានការធ្លាក់ចុះជាបណ្តើរៗថែមទៀតផង។ គួរបញ្ជាក់ថា កាលពីឆ្នាំ 2017 កន្លងទៅនេះ ក្រុមហ៊ុនផលិតអេក្រង់ LCD របស់ប្រទេសចិនមួយនេះ គឺបានចាប់ដៃជាមួយនឹងក្រុមហ៊ុនផលិតផលអេក្រង់ LCD នៅប្រទេសកូរ៉ខាងត្បូងផងដែរ ដែលកត្តានេះ បានធ្វើអោយក្រុមហ៊ុនចិនមួយមានកេរ្ត៍ឈ្មោះល្បីកាន់តែខ្លាំង ហើយនឹងបានជម្រុញអោយខ្លួនបាននាំមុខនៅក្នុងទីផ្សារ OLED ផងដែរ។ នៅពេលនេះ BOE បានក្លាយជាអ្នកនាំមុខគេសម្រាប់រោងចក្រនៅចិន ហើយ LG Display និង Samsung Display ក៏នៅតែឈរឈ្មោះជាក្រុមហ៊ុនធំៗនៅក្នុងការនាំចេញអេក្រង់ OLED នៅក្នុងទីផ្សារពិភពលោកដូចគ្នា។ 

សូមជំរាបផងដែរ ដោយសារតែកំណើននៃក្រុមហ៊ុន LG Display និង Samsung Display មានភាពយឺតយ៉ាវនោះបានធ្វើអោយក្រុមហ៊ុនចិនមួយនេះ ហាក់ដើរតាមបានលឿនមិនគួរអោយជឿ។ សម្រាប់តួរលេខជាមធ្យមរបស់ក្រុមហ៊ុនធំទាំងពីរេនះ ត្រូវបានគេមើលឃើញថា គឺកើនឡើងបានត្រឹមតែ 12% ទៅ 19% ប៉ុណ្ណោះជារៀងរាលឆ្នាំ ហើយបើយើងងាកមកមើលខាងក្រុមហ៊ុនចិនវិញគឺអាចធ្វើបានដល់ទៅ 25% ឯណោះ ដូច្នេះហើយមានការព្យាករណ៍ថា ក្រុមហ៊ុន BOE នឹងអាចដណ្តើមតំណែងក្រុមហ៊ុនទំាងពីរនេះបានកាន់តែលឿនជាងនេះ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន