no-alternative title

ក្រុមហ៊ុន Apple កំពុងតែពិចារណានៅក្នុងការប្រើប្រាស់នូវរន្ធ USB Type-C នៅលើស្មាតហ្វូន iPhone 14 Pro

ថ្មីៗនេះ និស្សិតម្នាក់ចេញពីសាកលវិទ្យាល័យចិន បានទទួលជោគជ័យនៅក្នុងការដាក់អោយប្រើប្រាស់នូវ USB Type-C interface នៅលើស្មាតហ្វូន iPhone X។ នេះមិនមានអ្វីដែលទាក់ទាញដល់ទីផ្សារពិភពលោកនោះទេ ប៉ុន្តែគំរូរបស់ស្មាតហ្វូននេះ គឺដាក់ដេញថ្លៃនៅក្នុងតម្លៃដល់ទៅ $550,000។ នេះបង្ហាញថា ឧស្សាហកម្មនេះ ពិតជាចង់អោយមានការប្រើប្រាស់នូវ USB Type-C នៅលើស្មាតហ្វូន iPhone នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនចេញពី iDropNews នោះ គឺអះអាងថាក្រុមហ៊ុន Apple កំពុងតែពិចារណាក្នុងការប្រើប្រាស់នូវ USB Type-C នៅលើស្មាតហ្វូន iPhone 14 Pro។ មានហេតុផលសំខាន់ 3 ដែលក្រុមហ៊ុន Apple ពិចារណាក្នុងការប្រើប្រាស់នូវ USB Type-C នៅលើស្មាតហ្វូន iPhone 14 Pro។

1. ការបង្កើននូវកម្រិតនៃការបញ្ចូនទិន្នន័យ

ការប្រើប្រាស់នូវ Lightning interface គឺចាប់ផ្តើមតាំងពីឆ្នាំ 2012 ហើយមានល្បឿនដូចទៅនឹង USB 2.0 ។ នៅក្នុងការថតវីដេអូ 1 នាទីទៅលើ  4K ProRes គឺមានទំហំដល់ទៅ 6GB ហើយនៅក្នុងការប្រើប្រាស់នូវ Lightning port គឺពិតជាយូរមែនទែន។ ដូចនេះ នៅក្នុងវីដេអូ 4K ProRes ដែលមានរយៈពេល 2 ម៉ោងគឺមានទំហំ 720GB ហើយវាចំណាយពេលវេលា 3 ម៉ោង 45 នាទីក្នុងការប្រើប្រាស់នូវ Lightning Port។ នៅក្នុងការប្រើប្រាស់នូវ USB4 វិញ វាចំណាយពេលវេលា 2 នាទីនិង 38 វិនាទី។ ក្រុមហ៊ុន Apple សង្ឃឹមថា ស្មាតហ្វូន  iPhone 14 Pro នឹងប្រើប្រាស់នូវ USB Type-C ជាក់ជាមិនខាន។

 

2. ការជៀសផុតពីហានិភ័យផ្នែកផ្លូវច្បាប់

នៅពេលនេះ ទាំងសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការលើកកម្ពស់យ៉ាងខ្លាំងទៅលើការប្រើប្រាស់នូវ Charging Interface មួយដែលគេប្រើប្រាស់ស្តង់ដារនោះគឺ USB Type-C ដែលបានប្រើប្រាស់នៅលើ iPad Pro ហើយ។ ដូចនេះ ឆាប់ៗនេះ iPhone នឹងប្រើប្រាស់នូវ Type-C ជាក់ជាមិនខាន។

3. ការការពារបរិស្ថាន

ក្រុមហ៊ុន Apple លែងដាក់នូវក្បាលឆ្នាំងសាកថ្ម និងកាសនៅលើស្មាតហ្វូន iPhone 12 និង iPhone 13 Series ។ ជាការពិតណាស់ ក្រុមហ៊ុននេះ ក៏មិនមានប្រើប្រាស់នូវ Plastic Film នៅក្នុងប្រអប់របស់វានោះទេ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Apple វាក៏បានដកចេញនូវមុខងារជាច្រើនដោយសារតែក្រុមហ៊ុននេះមានការព្រួយបារម្ភអំពីការថែរក្សាទៅលើបរិស្ថាន។ ក្រុមហ៊ុន Apple បានអះអាងថា ខ្លួននឹងក្លាយជាអ្នកបំផ្លាញបរិស្ថានប្រសិនបើប្រើប្រាស់នូវមុខងារទាំងនេះ។ ការប្រើប្រាស់នូវ  charging interfaceតែមួយដូចទៅនឹង Android នឹងកាត់បន្ថយទៅលើការបំផ្លាញបរិស្ថានផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន