no-alternative title

realme GT 2 Pro នឹងបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 898 និងបច្ចេកវិទ្យាសាកកម្លាំង 125W

កាលពីខែមុននេះ លោក Madhav Sheth ដែលជាអគ្គនាយករងប្រេនស្មាតហ្វូន realme បាននិយាយនៅក្នុងបទសម្ភាសន៍ មួយថា នៅឆ្នាំក្រោយនេះ ក្រុមហ៊ុន realme គឺមានគម្រោងនៅក្នុងការប្រកាសចេញនូវស្មាតហ្វូន "ultra-premium flagship" សម្រាប់ត្រកូល GT series របស់ខ្លួន ដែលនឹងមានការបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកកម្លាំង 125W UltraDart charging ថែមទៀតផង។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងក្លាយជាស្មាតហ្វូនដំបូង សម្រាប់ប្រេន realme ដែលប្រើប្រាស់នូវបច្ចេកវិទ្យាសាក 125W charging នេះនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយោងតាមរបាយការណ៍ចេញពីប្រទេសចិន គឺបានបញ្ជាក់ថា ស្មាតហ្វូន GT 2 Pro ដែលមានលេខម៉ូដែល (RMX3301) និងក្លាយជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជំនាន់ថ្មី ដែលនឹងមានប្រើប្រាស់បច្ចេកវិទ្យាសាកកម្លាំង 125W នេះ។ ហើយបន្ថែមពីនេះ ក៏មានការទម្លាយថា ស្មាតហ្វូន realme GT 2 Pro គឺនឹងដំណើរការជាមួយឈីប Qualcomm's next-gen flagship chip ដែលគេរំពឹងថា គឺជាបន្ទះឈីប Snapdragon 8 Gen 1 ឬ Snapdragon 898 ហើយនិងមានអម ដំណើរជាមួយ LPDDR5 RAM ហើយនិងអង្គផ្ទុកទិន្នន័យ UFS 3.1 ថែមទៀតផង។ ស្មាតហ្វូននេះ និងរត់លើប្រព័ន្ធ ប្រតិបត្តិការ Android 12 ដែលផ្អែកលើ realme UI 3.0 ចេញពីប្រអប់តែម្តង។ 

ស្មាតហ្វូន realme GT 2 Pro នឹងមានការវេចខ្ចប់ជាមួយនឹងអេក្រង់ AMOLED screen ទំហំ 6.51 អ៊ីង មានសមត្ថភាពអាច បង្ហាញចេញបានក្នុងកម្រិត FullHD+ និងមានល្បឿន 120Hz refresh rate។ និយាយពីការថតរូប ស្មាតហ្វូន realme GT 2 Pro នឹងមានបំពាក់នូវកាមេរ៉ាមុខទំហំ 32MP និងមានកាមេរ៉ាក្រោយទំហំ 50MP primary camera ដែលទ្រទ្រង់ជាមួយ OIS ថែមទៀតផង។ កាមេរ៉ាក្រោយនេះ ក៏មានការរួមដំណើរដោយកាមេរ៉ា ultrawide camera និង telephoto unit ផងដែរ។ realme GT 2 Pro នឹងចេញលក់នៅក្នុងតម្លៃខ្ទង់ CNY4,000 ($625/€555)។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន