no-alternative title

មកដឹងពីគុណសម្បត្តិខ្លះៗរបស់ OPPO Reno 7 Series នៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍មកដល់នាថ្ងៃទី 25 វិច្ឆិកា 2021

ក្រុមហ៊ុន OPPO ត្រៀមបើកព្រឹត្តិការណ៍ពិសេសមួយនាថ្ងៃទី 25 ខែវិចិ្ឆកា ឆ្នាំ 2021 ខាងមុខនេះ ដែលនៅក្នុងព្រឹត្តិការណ៍ថ្ងៃនោះត្រូវបានគេដឹងថា OPPO នឹងដាក់បង្ហាញចេញផ្លូវការណ៍នូវស្មាតហ្វូនជំនាន់ថ្មីគឺ OPPO Reno 7 Series ដែលមានដូចជា Reno 7, Reno 7 Pro និង Reno 7 SE។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួនរបស់បងប្អូន Reno 7  ដែលត្រូវបានបង្ហាញដោយបណ្តាញក្រុមហ៊ុន JD.com។

-OPPO Reno 7

បើតាមការចុះក្នុងបញ្ចីលក់របស់ JD.com បានឲ្យដឹងថាម៉ូដែល Reno 7  គឺមានជម្រើសពណ៌ខៀវ (Star Rain Wish),ទឹកមាស (Dawn Gold) និង ខ្មៅ (Starry Night Black)។ ស្មាតហ្វូនស៊េរីថ្មីនេះមានអេក្រង់ប្រភេទ Punch-Hole Display ដែលមានលែនទម្លុះអេក្រង់ស្ថិតនៅជិតគែមខាងឆ្វេងអេក្រង់ និងមានប្រព័ន្ធកាមេរ៉ាក្រោយចំនួន 3 គ្រាប់ភ្ជាប់នូវសែនស័រគោលទំហំ 64MP។  OPPO Reno 7  មានកម្រាស់ស្តើងត្រឹមតែ 7.59mm។ ស្មាតហ្វូនជំនាន់ថ្មីនេះបំពាក់នូវបន្ទះឈីប Snapdragon 778G មានថ្មទំហំ 4,500mAm គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 65W។ Reno 7 នឹងមានជម្រើសម៉ូដែលរ៉េមទំហំ 8GB ដល់ 12GB ជាមួយទំហំផ្ទុកក្នុងម៉ាស៊ីនទំហំ 128GB ដល់ 256GB។

-OPPO Reno 7 Pro

សម្រាប់ម៉ូដែល Reno Pro នេះវិញគឺនឹងមានជម្រើស 3 ពណ៌ មានអេក្រង់ Punch-Hole ដូច Reno 7 ដែរ ប៉ុន្តែ មានកាមេរ៉ាក្រោយចំនួន 4 គ្រាប់ និងមានកម្រាស់ 7.45mm។ OPPO Reno 7 Pro នឹងប្រើនូវបន្ទះឈីប MediaTek Dimensity 1200 Max មានថ្មទំហំ 4,500mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 65W។ ស្មាតហ្វូនជំនាន់ថ្មីនេះគឺមានជម្រើសម៉ូដែលរ៉េមទំហំ 8GB/12GB និងម៉េមូរីទំហំ 128GB ដល់ 256GB។

-OPPO Reno 7 SE 

ដោយឡែកម៉ូដែល Reno 7 SE គឺនឹងមានអេក្រង់ Punch-Hole Display និងមានជម្រើសបីពណ៌ដូចជាម៉ូដែល Reno 7 និង Reno 7 Pro ដែរ។ ម៉ូដែលនេះគឺមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដូចម៉ូដែល Reno 7។ យ៉ាងណាមិញសម្រាប់បន្ទះឈីបដែលបំពាក់នៅលើ Reno 7 SE គឺប្រភពមិនបានបញ្ជាក់នោះទេ ដោយគ្រាន់តែបង្ហាញថា ម៉ូដែលនេះគឺមានជម្រើសរ៉េម 8GB ជាមួយម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ដល់ 256GB។ ម្យ៉ាងទៀតសម្រាប់តម្លៃ និងគុណសម្បត្តិផ្សេងៗទៀតរបស់ស្មាតហ្វូនជំនាន់ថ្មីក្នុងស្រឡាយ Reno របស់ OPPO ប្រភពមិនប្រាប់ឲ្យដឹងនោះទេ ដូច្នេះមានតែរងចាំតាមដាន និងអ៊ុតពីតម្លៃទាំងអស់គ្នានៅថ្ងៃទី 25 តុលា 2021 ខាងមុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន