no-alternative title

ក្រុមហ៊ុន Tecno បានចំអកអោយក្រុមហ៊ុន Samsung ជាមួយនឹងប្រូម៉ូសិនទៅលើម៉ូដែល Phantom X ចុងក្រោយបំផុតរបស់ខ្លួន

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Tecno និង Infinix បានបង្កើនទៅលើកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់ខ្លួនយ៉ាងខ្លាំង។ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុន Tecno គឺបានបញ្ចេញនូវស្មាតហ្វូនជាច្រើន ដែលភាគច្រើន គឺជាប្រភេទស្មាតហ្វូនលំដាប់ថវិកា និងស្មាតហ្វូនថ្នាក់កណ្តាលទៅកាន់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក។ ស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុននេះនាពេលខាងមុខនេះក៏អាចប្រើប្រាស់នូវបច្ចេកវិទ្យា 160W fast-charging ឬច្រើនជាងនេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ ក្រុមហ៊ុន Tecno ក៏បានសម្រេចចិត្តក្នុងការចំអកទៅលើក្រុមហ៊ុន Samsung ជាមួយនឹងប្រូម៉ូសិន Tecno Phantom X ចុងក្រោយបំផុតរបស់ខ្លួន។ ក្រុមហ៊ុន Samsung គឺគេស្គាល់ថាបានធ្វើការចំអកទៅលើក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននាពេលកន្លងទៅនេះ។ ជាក់ស្តែង ក្រុមហ៊ុនជាច្រើន ក៏បានធ្វើការចំអកជារឿយៗទៅលើក្រុមហ៊ុនប្រកួតប្រជែងរបស់ខ្លួននៅលើបណ្តាញសង្គម Social Media Channels ផងដែរ។ មុននេះ ក្រុមហ៊ុន Samsung បានចំអកទៅលើក្រុមហ៊ុន Apple ទៅលើរឿង Charging Adapter។

ប៉ុន្មានខែក្រោយការចំអកនេះ ក្រុមហ៊ុន Samsung បានលុបចោលនូវការសើចចំអកនេះ និងសម្រេចចិត្តដើរតាមក្រុមហ៊ុន Apple ក្នុងការដកចេញនូវ Adapter ចេញពីស្មាតហ្វូននេះ។ ក្រុមហ៊ុន Tecno គឺមានការពេញនិយមខ្លាំងក្លាមែនទែនទៅលើការអភិវឌ្ឍស្មាតហ្វូនដែលមានតម្លៃសមរម្យសម្រាប់ទីផ្សារនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ក្រុមហ៊ុននេះមិនមែនជាដៃគូប្រជែងរបស់ក្រុមហ៊ុនSamsung នោះទេ។

 

នៅលើ Twitter Account របស់ក្រុមហ៊ុន Tecno គឺបានស្នើទៅអោយអ្នកប្រើប្រាស់របស់ខ្លួនក្នុងការសាកប្រើប្រាស់នូវអ្វីដែលថ្មី ហើយកុំអោយដើរតាមរឿងដដែលរបស់ក្រុមហ៊ុន Samesong។ គេដឹងថា ពាក្យថា  Samesong នេះគឺចង់សំដៅទៅលើក្រុមហ៊ុន Samsung។ នេះគឺជាការធ្វើទីផ្សារទៅលើស្មាតហ្វូន Tecno Phantom X ដែលនេះគឺជាការជម្រុញអោយអ្នកប្រើប្រាស់ទិញស្មាតហ្វូនថ្មីដែលមានការឌីស្សាញរូបរាងថ្មី៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន