no-alternative title

ស្មាតហ្វូន OnePlus RT និងកាសស្តាប់ Buds Z2 នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងខែធ្នូខាងមុខនេះ

កាលពីខែតុលាកន្លងទៅនេះ ស្មាតហ្វូន OnePlus 9RT និងកាសស្តាប់  Buds Z2 TWS បានបង្ហាញខ្លួននៅក្នុងប្រទេសចិនរួចហើយ ស្មាតហ្វូនត្រូវបានគេដឹងថា គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌានៅខែក្រោយនេះផងដែរ។ ស្មាតហ្វូននេះនឹងមានឈ្មោះហៅថា OnePlus RT ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រភពថ្មីមួយ គឺមានការបញ្ជាក់ថា ស្មាតហ្វូន OnePlus RT នេះនឹងមានពណ៌ Hacker Black និង Nano Silver នៅក្នុងប្រទេសឥណ្ឌា ខណៈពេលដែលកាសស្តាប់ Buds Z2 នឹងមានពណ៌  Obsidian Black និងPearl White។  ស្មាតហ្វូន OnePlus 9RT នឹងមានបន្ទះឈីប Snapdragon 888 SoC រ៉េម 12GB RAM និងម៉េមូរីទំហំ  256GB storage ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ Android 11 ជាមួយនឹង ColorOS 12 ផងដែរ។ 

ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.62" 120Hz FullHD+ AMOLED ជាមួយនឹងថ្មទំហំ 4,500 mAh និងរន្ធដោតសាកថ្ម USB-C port ជាមួយនឹងកម្លាំង 65W ថែមទៀតផង។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 16MP Selfie ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 50MP primary (OIS), 16MP ultrawide និង  2MP macro។ OnePlus 9RT មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់  NFC និង Stereo speakers ផងដែរ។

បើនិយាយអំពីកាសស្តាប់  OnePlus Buds Z2 វិញនោះ គឺមានកម្រិត 11mm dynamic drivers ជាមួយនឹងមុខងារ Active Noise Cancellation (ANC) ដែលកាត់បន្ថយទៅលើសំឡេងរំខានបានដល់ទៅ 40dB ។ កាសស្តាប់ Buds Z2 នេះមានបច្ចេកវិទ្យា Bluetooth 5.2 និងSBC និង AAC Bluetooth codecs ផងដែរ។ កាសស្តាប់នេះទ្រទ្រង់នូវ Dolby Atmos និង  IP55 ខណៈពេលដែលប្រអប់សាកថ្មរបស់វាទ្រទ្រង់នូវ IPX4 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន