no-alternative title

Redmi Note 11 4G បំពាក់កាមេរ៉ាក្រោយ 3 គ្រាប់ និងបន្ទះឈីប MediaTek Helio G85 SoC បង្ហាញខ្លួនក្នុងប្រទេសចិន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi ទើបតែបង្ហាញនូវស្មាតហ្វូន Redmi Note 11 series នៅក្នុងប្រទេសចិន បន្ទាប់ពីការបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Redmi Note 11 5G, Redmi Note 11 Pro 5G និង Redmi Note 11 Pro+ 5G រួចមក។ ស្មាតហ្វូនប្រភេទ 4G នេះគឺជាស្មាតហ្វូនដែលមានតម្លៃសមរម្យរបស់ក្រុមហ៊ុន Redmi ។ ស្មាតហ្វូន  Redmi Note 11 4G នេះប្រើប្រាស់នូវបន្ទះឈីប MediaTek SoC និងកាមេរ៉ាខាងក្រោយ3 គ្រាប់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ ក៏បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាផងដែរជាមួយនឹងឈ្មោះហៅថា Redmi 10 2022 ។ ស្មាតហ្វូន  Redmi Note 11 4G ថ្មីរបស់ក្រុមហ៊ុន Xiaomi នេះគឺមាន 2 ទំហំនោះគឺ  4GB+128GB ដែលមានតម្លៃ CNY 999 ឬRs 11,650 ខណៈពេលដែលទំហំ 6GB+128GB គឺមានតម្លៃ CNY 1099 ឬ  Rs 12,800 ។ ស្មាតហ្វូននេះមានពណ៌ខៀវ ស និងខ្មៅ។ ស្មាតហ្វូន Redmi Note 11 4G នេះមានអេក្រង់ 6.5 អ៊ីង LCD ដែលមានកម្រិតភាពច្បាស់ Full HD+។ អេក្រង់នេះជាប្រភេទ punch-hole ដែលមានគែម bezels ដែលពិតជាស្តើងមែនទែន។ អេក្រង់មានកម្រិតអេក្រង់ 90Hz refresh rate និងមានល្បឿន180Hz touch-sampling rate ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 8MP selfie និងកាមេរ៉ាខាងក្រោយទំហំ 50MP, 8MP ultra-wide និង  2MP macro lens។

ស្មាតហ្វូននេះមានបន្ទះឈីប MediaTek Helio G85 SoC រ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5000 mAh និងបច្ចេកវិទ្យាសាកថ្ម 18W wired fast charging និង  9W reverse charging ។ វាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ  Android 11 ជាមួយនឹង MIUI 12.5 ។ វាក៏មាន  4G VoLTE, Wi-Fi 802.11ac, Bluetooth 5.1, GPS, IR Blaster, 3.5mm headphone jack, USB Type-C port, dual speakers ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន