Samsung គ្រោងចាយលុយចំនួន 17 ពាន់លានដុល្លារដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីមួយទៀតនៅក្នុងរដ្ឋតិចសាស់សហរដ្ឋអាមេរិក

នៅក្នុងរបាយការណ៍ដែលចេញផ្សាយថ្មីៗនេះ បានអះអាងថា ក្រុមហ៊ុន Samsung គ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីមួយបន្ថែមទៀតដែលមានតម្លៃខ្ទង់ 17 ពាន់លានដុល្លារនៅក្នុងតំបន់ Taylor ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ដើម្បីបម្រើដល់កិច្ចប្រតិបត្តិការនៃកិច្ចសន្យារបស់ក្រុមហ៊ុនជាមួយនឹងដៃគូរបស់ខ្លួន។ ដោយបច្ចុប្បន្នក្រុមហ៊ុន Samsung បាននឹងពុងលក់បន្ទះឈីបជាច្រើនរបស់ខ្លួនទៅឱ្យក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដូច្នេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះនឹងធ្វើឱ្យអ្វីៗកាន់តែមានភាពងាយស្រួល និងផ្តល់នូវតម្លៃធូរថ្លៃសម្រាប់ដៃគូសហការនៅក្នុងរយៈពេលវែង។ 

 

no-alternative title

នៅលើឯកសារដែលបានដាក់ជូនរដ្ឋបាលរដ្ឋតិចសាស់បានបង្ហាញថា រោងចក្រចុងក្រោយរបស់ Samsung នឹងផ្តល់ការងារដល់ប្រជាជនក្នុងតំបន់បានប្រហែល 1,800 នាក់ ហើយរដ្ឋតិចសាស់ក៏បាននឹងកំពុងផ្តល់ជូនក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េលើការបន្ធូរបន្ថយពន្ធ ដូចជាការកាត់បន្ថយពន្ធលើអចលនទ្រព្យសម្រាប់រយៈពេល 10 ឆ្នាំដំបូងនៃប្រតិបត្តិការរបស់ក្រុមហ៊ុនផងដែរ។

 

និយាយទៅប្រសិនបើអ្វីៗដំណើរការទៅរលូនល្អ រោងចក្រផលិតបន្ទះឈីបថ្មីរបស់ Samsung ដែលមានតម្លៃ 17 ពាន់លានដុល្លារនេះ អាចនឹងចាប់ផ្តើមសង្វាក់ផលិតកម្មបាននៅអំឡុងឆ្នាំ 2024 ហើយការបង្កើតរោងចក្រថ្មីនេះគឺជាផ្នែកមួយស្ថិតក្នុងមូលនិធិវិនិយោគតម្លៃ 205 ពាន់លានដុល្លារអាមេរិកសម្រាប់រយៈពេលបីឆ្នាំខាងមុខរបស់ Samsung។ យ៉ាងណាមិញគេមិនទាន់ទទួលបានការសម្រេចចុងក្រោយចេញពីរដ្ឋបាលតិចសាស់នៅឡើយទេជុំវិញការផ្តល់សិទ្ធិក្នុងការសាងសង់រោងចក្រថ្មីរបស់ Samsung ប៉ុន្តែ យើងរំពឹងថានឹងមានការប្រកាសឆាប់ៗនេះ៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO ត្រៀមដាក់សម្ពោធជាផ្លូវការណ៍នូសស្មាតហ្វូនស៊េរីថ្មី OPPO A95 របស់ខ្លួននៅថ្ងៃទី 22 វិច្ឆិកាស្អែកនេះហើយ!

OPPO ត្រៀមដាក់សម្ពោធជាផ្លូវការណ៍នូសស្មាតហ្វូនស៊េរីថ្មី OPPO A95 របស់ខ្លួននៅថ្ងៃទី 22 វិច្ឆិកាស្អែកនេះហើយ!

ដោយ ប៉េងលីន
របាយការណ៍ថ្មី៖ iPhone 14 Pro Series អាចនឹងក្លាយជា iPhone  ដំបូងគេដែលប្រើនូវរន្ធសាកថ្ម USB-Type-C ជំនួស Lightning Connector

របាយការណ៍ថ្មី៖ iPhone 14 Pro Series អាចនឹងក្លាយជា iPhone ដំបូងគេដែលប្រើនូវរន្ធសាកថ្ម USB-Type-C ជំនួស Lightning Connector

ដោយ ប៉េងលីន
realme GT 2 Pro នឹងបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 898 និងបច្ចេកវិទ្យាសាកកម្លាំង 125W

realme GT 2 Pro នឹងបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 898 និងបច្ចេកវិទ្យាសាកកម្លាំង 125W

ដោយ ប៉េងលីន
មកដឹងពីគុណសម្បត្តិខ្លះៗរបស់ OPPO Reno 7 Series នៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍មកដល់នាថ្ងៃទី 25 វិច្ឆិកា 2021

មកដឹងពីគុណសម្បត្តិខ្លះៗរបស់ OPPO Reno 7 Series នៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍មកដល់នាថ្ងៃទី 25 វិច្ឆិកា 2021

ដោយ ប៉េងលីន
OPPO A95 ដាក់សម្ពោធជាផ្លូវហើយកាលពីយប់មិញតម្លៃ $299! អ្នកណាខ្លះចង់ក្លាយជាម្ចាស់ស្មាតហ្វូននេះមុនគេ? តោះទៅ Pre-Order លឿនៗ ចាំកាលទៀត?

OPPO A95 ដាក់សម្ពោធជាផ្លូវហើយកាលពីយប់មិញតម្លៃ $299! អ្នកណាខ្លះចង់ក្លាយជាម្ចាស់ស្មាតហ្វូននេះមុនគេ? តោះទៅ Pre-Order លឿនៗ ចាំកាលទៀត?

ដោយ ប៉េងលីន
Xiaomi 12 Series អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែធ្នូខាងមុខនេះជាមួយនឹងវត្តមានជំនាន់ថ្មីរបស់ Xiaomi Mix Fold ផងដែរ

Xiaomi 12 Series អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែធ្នូខាងមុខនេះជាមួយនឹងវត្តមានជំនាន់ថ្មីរបស់ Xiaomi Mix Fold ផងដែរ

ដោយ ប៉េងលីន