no-alternative title

Tesla នឹងបញ្ចប់ការសាងសង់រោងចក្រផលិតរថយន្តរបស់ខ្លួនដែលមានតម្លៃដល់ទៅ 1 ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំនេះហើយ

ក្រុមហ៊ុន Tesla ត្រូវបានគេដឹងថា បានចំនាយទឹកប្រាក់ច្រើនជាង 1 ពាន់លានដុល្លារអាមេរិកក្នុងការសាងសង់រោងចក្រមួយនៅក្នុង Austin។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានបញ្ជាក់ថា ខ្លួនសង្ឃឹមថា ការសាងសង់រោងចក្រនេះនឹងបញ្ចប់នៅចុងឆ្នាំ 2021 នេះ។ ទាក់ទងជាមួយនឹងការសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន Tesla នេះ គេបានឃើញឯកសាររជាច្រើន បានដាក់ទៅកាន់នាយកដ្ឋានអាជ្ញាប័ណ្ណ និងនិយតកម្មរដ្ឋតិចសាស់ ដែលផ្តល់ព័ត៌មានអំពីតម្លៃសរុបនៃការវិនិយោគមួយនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ក្រុមហ៊ុន Tesla ក៏បានបញ្ចូនឯកសារនេះ ទៅនាយកដ្ឋានអាជ្ញាប័ណ្ណ និងនិយតកម្មរដ្ឋតិចសាស់ (TDLR) ដើម្បីបើកដំនើរការនូវរោងចក្រថ្មីនេះផងដែរ។ នៅក្នុងឯកសារនេះ គឺបានបង្ហាញថា ក្រុមហ៊ុននេះមានគម្រោងក្នុងការបញ្ចប់ការងារទាំងស្រុងនៅថ្ងៃទី 31 ខែធ្នូឆ្នាំ 2021 នេះ។ សម្រាប់រោងចក្រថ្មីនេះ គឺមានទំហំដល់ទៅ 39.94 លានម៉ែត្រការ៉េ។ បន្ថែមពីនេះទៀតនោះ តម្លៃសរុបនៃរោងចក្រនេះ គឺមានដល់ទៅ 1.06 ពាន់លានដុល្លារអាមេរិក។ 

បើតាមឯកសារនេះ គឺបញ្ជាក់ថា ទីនោះមានការងារជាច្រើន ដូចជា BIW workshop ដែលមានតម្លៃ 182 លានដុល្លារ ការងារ assembly workshop មានតម្លៃ 493 លានដុល្លារ ការងារ painting មានតម្លៃ 126 លានដុល្លារ ការងារ Casting មានតម្លៃ 109 លានដុល្លារ និងការងារ stamping workshop មានតម្លៃ 150 លានដុល្លារ។ រោងចក្រនេះ គឺនឹងធ្វើការផលិតទៅលើរថយន្ត Tesla Model Y, Model 3, Cybertruck និង Semi Trucks នាពេលអនាគតផងដែរ។  ក្រុមហ៊ុន Tesla បានអះអាងថា រោងចក្រថ្មីនេះ នឹងផលិតបានរថយន្ត Model Y យ៉ាងហោចណាស់អោយបានចំនួន 500,000 គ្រឿងជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុននេះ ក៏មានរោងចក្រនៅ Fremont, California រោងចក្រនៅស៊ាងហៃ ចិន និងគ្រោងនឹងបង្កើតរោងចក្រមួយទៀតនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន