no-alternative title

ការបង្ហាញវត្តមានរបស់ឈីប Dimensity 9000 4nm ត្រូវគេដឹងថា នឹងមានតម្លៃថ្លៃជាងឈីប Dimensity 1200 6nm ដល់ទៅពីរដងឯណោះ!

ក្រុមហ៊ុនផលិតបន្ទះឈីបស្មាតហ្វូនឈានមុខគេរបស់តៃវ៉ាន់ Qualcomm ត្រូវបានគេរាយការណ៍ថា ត្រៀមប្រកាសចេញកំពូលឈីបស្មាតហ្វូនជំនាន់ថ្មី Snapdragon 8Gx Gen 1 នៅសប្តាហ៍ក្រោយនេះនៅក្នុងព្រឹត្តិការណ៍ Tech Summit។ ទន្ទឹមនឹងនេះក្រុមហ៊ុនផលិតបន្ទះឈីបស្មាតហ្វូនរួមស្រុក MediaTek ក៏បានប្រកាសចេញកំពូលឈីបស្មាតហ្វូនជំនាន់ថ្មីរបស់ Dimensity 9000  កាលពីសប្តាហ៍មុននេះ ដោយកំពូលឈីបជំនាន់ថ្មីនេះគឺជាឈីបស្មាតហ្វូនដំបូងគេក្នុងលោកដែលផលិតឡើងតាមខ្នាតស្តង់ដារថ្មី 4nm របស់ក្រុមហ៊ុន TSMC។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយកំពូលឈីបស្មាតហ្វូនជំនាន់ថ្មីខ្នាត 4nm របស់ MediaTek ត្រូវបានបណ្តាញ Digital Chat Station របស់ប្រទេសចិនបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនអាចនឹងបង្កើនតម្លៃខ្ពស់ជាងជំនាន់មុន ដូចនេះមានន័យថាកំពូលស្មាតហ្វូនដែលត្រូវបំពាក់កំពូលឈីបជំនាន់ថ្មីនេះនឹងមានតម្លៃថ្លៃជាងកំពូលស្មាតហ្វូនដែលបំពាក់ឈីប Dimensity 1200 6nm។ របាយការណ៍ដដែលបានបញ្ជាក់បន្ថែមថា តម្លៃរបស់ Dimensity 9000 4nm អាចនឹងមានតម្លៃខ្ពស់ជាង Dimensity 1200 6nm ដល់ទៅពីរដងឯណោះ។ 

ជាមួយគ្នានេះ DCS ក៏បានបន្ថែមឲ្យដឹងទៀតថា សម្រាប់បន្ទះឈីបស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មី MediaTek Dimensity 7000 5nm អាចនឹងមានវត្តមានប្រើនៅលើស្មាតហ្វូនដែលចេញនៅត្រីមាសដំបូងក្នុងឆ្នាំ 2022 ខណៈស្មាតហ្វូនប្រើកំពូលឈីប Dimensity 9000 4nm អាចនឹងបង្ហាញវត្តមាននៅក្នុងខែកុម្ភៈ ឆ្នាំក្រោយនេះដែរ។

ងាកមកព័ត៌មានទាក់ទងនឹងកំពូលឈីបស្មាតហ្វូនជំនាន់ថ្មីរបស់ Qualcomm ត្រូវបានប្រភពបញ្ជាក់ចុងក្រោយថា គឺមានឈ្មោះថា Snapdragon 8Gx Gen 1 មិនមែន Snapdragon 8 Gen 1 ឬ Snapdragon 898ឡើយ។ ដែលកំពូលឈីបនាគរាជជំនាន់ថ្មីនេះនឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 30 ចុងខែវិច្ឆិកា នាសប្តាហ៍ក្រោយនេះនៅក្នុងព្រឹត្តិការណ៍ Tech Summit។ ហើយ  Xiaomi ត្រូវបានគេសន្មត់ថា ជាក្រុមហ៊ុនដំបូងគេដែលប្រើកំពូលឈីបនាគរាជជំនាន់ថ្មីរបស់ Qualcomm ជាមួយវត្តមានកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគឺ Xiaomi 12 Series។ 

បើពិតមែននោះមានន័យថា កំពូលស្មាតហ្វូនជំនាន់ថ្មីដែលប្រើកំពូលឈីប 5G Dimensity 9000 4nm របស់ MediaTek គឺមានវត្តមានលើទីផ្សារក្រោយ Snapdragon 8Gx Gen 1 របស់ក្រុមហ៊ុន Qualcomm៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន