no-alternative title

OnePlus បង្ហាញប៉ាតង់ស្មាតហ្វូនអេក្រង់បត់បីតង់ និងមានប៊ូតុង Sliding សម្រាប់ចាក់សោរការកាច់បត់ថែមទៀតផង

ថ្មីៗនេះ មានការបង្ហាញចេញនូវប៉ាតង់ថ្មីមួយរបស់ក្រុមហ៊ុន OnePlus ដែលប៉ាតង់ថ្មីនេះ បានបង្ហាញតម្រុយថាក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនរបស់ប្រទេសចិនមួយនេះបាននឹងកំពុងសង្ងំធ្វើការអភិវឌ្ឍន៍ផលិតស្មាតហ្វូនអេក្រង់បត់បានបីកំនត់ដោយប្រើប្រាស់នូវគន្លឹះត្រចៀកបត់ចំនួនពីរ និងមានប៊ូតុង Sliding សម្រាប់ចាក់សោរការកាច់បត់ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយប៉ាតង់ថ្មីស្តីពីស្មាតហ្វូនអេក្រង់បត់បីតង់ (Tree-Foldable Display) នេះ បានសបញ្ជាក់ឲ្យឃើញថា OnePlus បានត្រៀមខ្លួនរួចរាល់ក្នុងការចូលប្រឡូកក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់ក្នុងពេលដ៏ខ្លីខាងមុននេះ។ ក្នុងពេលបច្ចុប្បន្នក្រុមហ៊ុនផលិតស្មាតហ្វូនដែលកំពុងឈានមុខគេក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់ ឬ Foldable Smartphone គឺទីមួយ Samsung, ទីពីរ Huawei  និងទីបីគឺ Xiaomi ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនល្បីៗជាច្រើនទៀតបានប្រកាសត្រៀមខ្លួនចូលប្រឡូកក្នុងឧស្សាហកម្មស្មាតហ្វូនដ៏ស្មុគស្មាញមួយនេះផងដែរ។

 

សម្រាប់ប៉ាតង់ស្មាតហ្វូនអេក្រង់បត់បានបីតង់របស់ OnePlus ត្រូវបានបង្កើតគំរូឡើងដោយលោក Goa Yang ដែលលោកបានដាក់ចំណងជើងប៉ាតង់នេះថា “Mobile Terminal”។  ជាមួយប៉ាតង់ស្មាតហ្វូនអេក្រង់បត់នេះត្រូវបានគេដឹងថា OnePlus បានដាក់ពាក្យស្នើរសុំកម្មសិទ្ធិបញ្ញាទៅកាន់ស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេសចិនតាំងពីអំឡុងឆ្នាំ 2020 មកម៉្លេះ និងបានដាក់បង្ហាញចេញផ្លូវការណ៍កាលពីអំឡុងខែកក្តដាឆ្នាំ 2021 នេះ។ ហើយក្នុងពេលនេះ OnePlus ក៏បានដាក់ពាក្យស្នើសុំកម្មសិទ្ធិបញ្ញាទៅកាន់ស្ថាប័ន ការិយាល័យកម្មសិទ្ធិបញ្ញាពិភពលោក ដែលហៅកាត់ថា WIPO ហើយស្ថាប័នសំខាន់មួយនេះក៏បានបោះត្រាយល់ព្រម និងផ្តល់នូវកម្មសិទ្ធិបញ្ញាផ្លូវការណ៍ដល់ OnePlus សម្រាប់ការរចនានូវបច្ចេកវិទ្យាស្មាតហ្វូនអេក្រង់បត់បែបនេះហើយដែរ។

បើតាមរូបគំរូព្រៀងរបស់ OnePlus Tri-Fold Smartphone បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បីតង់នេះគឺមានរបៀបក្នុងការកាច់បត់បីរបៀបផ្សេងគ្នាដើម្បីផ្តល់ឲ្យការប្រើកម្មវិធីស្របតាមផ្នែកនិមួយៗរបស់អេក្រង់ ហើយនៅពេលពន្លាអេក្រង់ទាំង 3 តង់របស់វា ស្មាតហ្វូននេះនឹងប្តូរក្លាយជាឧបករណ៍ Tablet ដែលមានអេក្រង់ធំមួយសម្រាប់ការកម្សាន្ត។ ទោះជាយ៉ាងណាគេមិនទាន់ដឹងពីទំហំអេក្រង់របស់ស្មាតហ្វូន OnePlus Tri-Fold Smartphone រួមនិងគុណសម្បត្តិដែលនឹងមាននៅលើស្មាតហ្វូនថ្មីនេះនោះទេ ក៏ដូចជាកាលបរិច្ឆេទដែល OnePlus ត្រូវបង្ហាញចេញស្មាតហ្វូនអេក្រង់បត់នេះផងដែរ ប៉ុន្តែ បើតាមការព្យាករណ៍ OnePlus Tri-Fold Smartphone អាចនឹងបង្ហាញវត្តមានក្នុងខែណាមួយនៅឆ្នាំ 2022 ខាងមុខ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន