no-alternative title

Xiaomi 12 Series ទំនងជាបង្ហាញខ្លួននៅខែធ្នូខាងមុខនេះ ប៉ុន្តែស្មាតហ្វូននឹងមិនមែនជាស្មាតហ្វូនដំបូងដែលប្រើឈីប Snapdragon 8 Gen1 នោះទេ

កាលពីសប្តាហ៍មុននេះ មានរបាយការណ៍ថ្មីមួយ បាននិយាយថា នៅខែធ្នូរខាងមុខនេះ ក្រុមហ៊ុន Xiaomi ទំនងជានិងមានរៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិន ដើម្បីបង្ហាញចេញស្មាតហ្វូនរបស់ខ្លួន Xiaomi 12 និង Xiaomi 12X ដែលជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន។ ដំណឹងថ្មីនេះ ថែមទាំងមានការបញ្ជាក់ថា ក្រុមហ៊ុនចិនមួយនេះ នឹងបញ្ចេញនូវស្មានហ្វូន Xiaomi 12X lineup របស់ខ្លួននៅចុខខែធ្នូរថែមទៀតផង។ 

សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូន Xiaomi Mi 11 5G នៅក្នុងខែធ្នូ ហើយស្មាតហ្វូននេះ បានក្លាយជាស្មាតហ្វូនដំបូងគេដែល Snapdragon 888 SoC ផងដែរ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ អ្នកទម្លាយព័ត៌មានបាននិយាយថា ក្រុមហ៊ុន Xiaomi នឹងមិនមែនជាប្រេនស្មាតហ្វូនដំបូងគេដែលប្រើឈីប Snapdragon 8 Gen1 នោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បើយោងតាមរូបភាព Screenshot ដែលបានទម្លាយចេញពីក្រុមការងារ Xiaomi China ប្រទេសចិន គឺបានបង្ហាញថា ក្រុមហ៊ុននេះ នឹងរៀបចំព្រឹត្តិការណ៍សន្និសីទសារព័ត៌មានមួយនៅថ្ងៃទី 28 ខែធ្នូ ដើម្បីប្រកាសចេញនូវផលិតផលថ្មី ដែលគេសង្ស័យថា ស្មាតហ្វូននេះ គឺជា Xiaomi 12 និង Xiaomi 12X។ Digital Chat Station ក៏បានបញ្ជាក់ដែរថា កាលបរិច្ឆេតនៃការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi គឺពិតជានឹងធ្វើឡើងនៅចុងខែធ្នូខាងមុខនេះដូចគ្នា។ 

លោកបានបន្ថែមថា Xiaomi ទំនងប្រហែលជាមិនមែនជាប្រេនស្មាតហ្វូនដែលប្រើឈីប Snapdragon 8 Gen1 នេះមុនគេនោះទេ។ គេសង្ស័យថា Moto Edge X គឺនឹងក្លាយជាស្មាតហ្វូនដំបូងគេ ដែលនឹងប្រើឈីប Snapdragon 8 Gen1 នេះមុនការប្រកាសចេញនូវស្មាតហ្វូន Xiaomi 12 lineup។

បើតាមរបាយការណ៍ខាងលើនេះ គឺមានការបញ្ជាក់ថា Xiaomi 12X នឹងប្រើឈីប Snapdragon 870 mobile platform ខណៈដែល Xiaomi 12 ទំនងជាអាចនឹងប្រើឈីប Qualcomm’s new flagship SoC។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះ ត្រូវបានរំពឹងថា នឹងបំពាក់នូវអេក្រង់ AMOLED Display ដែលមានគែមកោង និងមានសមត្ថភាពអាចបង្ហាញចេញបានក្នុងកម្រិត FHD+ resolution ជាមួយនឹងល្បឿន 120Hz refresh rate និងមានប្រព័ន្ធស្កែនម្រាមដៃក្រោមអេក្រង់។

Xiaomi 12X នឹងមានអេក្រង់ទំហំ 6.28 អ៊ីង និងមានកាមេរ៉ាមុខទំហំ 20-Megapixel selfie snapper។ ស្មាតហ្វូនទាំងពីរនេះ អាចនឹងមានកាមេរ៉ាក្រោយទំហំ 50-Megapixel។ សម្រាប់ថាមពលថ្ម ស្មាតហ្វូន 12X ទំនងជាមានថ្មទំហំ 5,000mAh និងមានកម្លាំងសាក 67W rapid charging និង 33W fast charging ខណៈដែល Xiaomi 12 អាចនឹងមានការគំាទ្រដោយកម្លាំងសាក 100W rapid charging។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន