no-alternative title

Kia EV9 រថយន្តអគ្គិសនីប្រភេទ SUV ម៉ូដែលថ្មីអាចនឹងមានតម្លៃចាប់ពីខ្ទង់ $56,000

រថយន្តអគ្គិសនីម៉ូដែលថ្មីរបស់ក្រុមហ៊ុន Kia ម៉ូដែល EV9 ដែលជាប្រភេទរថយន្តអគ្គិសនី SUV កំពុងទទួលបានការចាប់អារម្មខ្លាំងនៅក្នុងទីផ្សាររថយន្ត។ រថយន្តអគ្គិសនីម៉ូដែលថ្មីនេះ មានការរចនារូបរាងឡើងបែបប្រណិតទំនើបទាន់សម័យ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនី SUV ស៊េរីថ្មីនេះបានបំពាក់នូវម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 200hp។ ជាការពិតណាស់ Kia EV9 អាចនឹងប្រើម៉ូទ័រដែលបានប្រើនៅលើ Kia EV6 LR ដែលមានកំលាំង 228hp។ ចំពោះរថយន្តអគ្គិសនី Kia EV9 ដែលមានតម្លៃធូរថ្លៃបំផុត គឺអាចចាប់ពីខ្ទង់ $56,000 ហើយវាអាចបើកបរបានចំងាយផ្លូវបានដល់ 220 ម៉ាយល៍។ ចំពោះ EV9 ម៉ូដែលផ្សេងមួយទៀតដែលប្រើម៉ូទ័រដូចគ្នា ប៉ុន្តែ ប្រើប្រាស់ថ្មធំជាងដែលមានទំហំ 82.5kWh ដែលថ្មនេះត្រូវបាន Kia, Hyundai និង Genesis បានប្រើនៅលើរថយន្តអគ្គិសនីរបស់ពួកគេរួចហើយ។ ដោយថាមពលថ្មនេះ គឺសាកពេញម្តងអាចរត់បានចំងាយផ្លូវដល់ 290 ម៉ាយល៍។

ដោយឡែក Kia ក៏បានផ្តល់នូវជម្រើស EV9 ស៊េរីខ្ពស់មួយទៀតដែលប្រើនូវម៉ូទ័រអគ្គិសនីចំនួនពីរ (Dual-Motor) ដែលផ្តល់នូវកំលាំង 400hp AWD និងបំពាក់អាគុយអគ្គិសនីកំលាំង 82.5kWh។ យ៉ាងណាមិញ ម៉ូដែលខ្ពស់នេះអាចរត់បានចំងាយផ្លូវពី 240 ទៅ 260 ម៉ាយល៍។ ហើយម៉ូដែលនេះ អាចផ្តល់នូវកំលាំងរង្វិល 480lb-ft ឬ 650Nm។ ចំពោះរថយន្តអគ្គិសនីខ្លួនធំ SUV របស់ Kia មួយនេះអាចជាន់វ៉ាត់ទ្រនិចកុងទ័រពី 0 ទៅ 60mph ចាយពេលខ្ទង់ 5.2 វិនាទី។ Kia EV9 នឹងក្លាយជារថយន្តអគ្គិសនី SUV ដំបូងគេចេញពីសម្ព័ន្ធក្រុមហ៊ុននេះ ដែលនឹងតាមពីក្រោយដោយ Hyundai Loniq 7 និង Genesis។ ទោះជាយ៉ាងណាក្រុមហ៊ុន Kia មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទក្នុងការចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីនេះនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន